បុរសជនជាតិចិនបើករថយន្តបញ្ច្រាស់ផ្លូវ ជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់ជើង

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនម្នាក់បើករថយន្តម៉ាកព្រូសក្នុងល្បឿនយ៉ាងលឿន រួមទាំងទិសដៅបញ្ច្រាស់ផ្លូវ រេចង្កូតទៅបុកឃឿនឡើងសួនច្បារ ផ្លោងទៅក្រឡាប់ផ្ងាជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ ។
 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលវេលាម៉ោង១១ នឹង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍៤រោច​ខែស្រាណ៍​ឆ្នាំច​សំរឹទ្ធ​ស័ក​ ២៥៦២​ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចក្បែររង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
        បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ មានបុរសម្នាក់ជាជនជាតិចិនបើករថយន្តបង្កម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AV-7114 បានធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច និងទិសដៅបញ្ច្រាស់ផ្លូវក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវហើយផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃយ៉ាងច្រង៉ាង រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តបង្កបានលូនចេញពីក្នុងរថយន្ត ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕សខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print