រថយន្តHILUX VIGO បុកប្រឆិតពីមុខរថយន្តព្រូស ហើយជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកHILUX VIGOមួយគ្រឿង បានបើកបរយ៉ាងលឿនជ្រុលទៅបុករថយន្តព្រូសចំប្រឆិតពីមុខនៅត្រង់ចំណុចផ្លូវបំបែកជាបួន ហើយបន្តទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតហេតុកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខាងលើ គឺមានរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1367 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-0900 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនបន្ថយល្បឿនពេលមកដល់ផ្លូវបំបែក ក៏ជ្រុលទៅបុករថយន្តព្រូសចំប្រឆិតពីមុខ ហើយបន្តទៅបុកបង្គោលភ្លើងនៅចញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កម៉ាកHILUX VIGO រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អដែលមិនគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ ម្ចាស់រថយន្តទាំងសងខាងបានចុះចេញពីកន្លែងកើតហេតុបាត់ ដោយទុករថយន្តឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែង ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print