ងោកមួយភាំងបើករថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវរថយន្តបង្កបែកកង់ទៅមុខលេងរួច

ចែករំលែក៖

ភ្នំពេញ:បុរសម្នាក់ងោកមួយភាំងបើករថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តបង្កបែកកង់ទៅមុខលេងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៥ទៀបភ្លឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយូតា កូរ៉ូឡា ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-9382 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចចេញពីជួរ រីរថយន្តបែកកង់ទៅមុខលេងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូច យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print