ភ្នំពេញ៖ តារាកំប្លែង លោក ពៅ គីសាន ហៅនាយ ឆើត បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត១ ឆ្អឹងជំនី៤ និងមានឈាមកកនៅក្នុងខួរក្បាល។ ស្ថានភាពជំងឺនេះនៅតែជាក្តីព្រួយបារម្ភសម្រាប់ក្រុមគ្រួសារនៅឡើយ ខណៈដែលពេលនេះសមាគមសិល្បករខ្មែរ និង សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោTYDA ជាអ្នករ៉ាប់រងផងដែរ។
នាយ ឆើត ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈបន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។ តារាកំប្លែងរូបនេះរងគ្រោះថ្នាក់ចរាចរណ៍ក្រោយពី រ៉ឺម៉កម៉ូតូបុកពេញរហូតបណ្តាលឲ្យ លោកបាក់ឆ្អឹងជំនី៤ មានឈាមកកក្នុងក្បាល និងសភាពគួរឲ្យបារម្ភ បើយោងតាមការរៀបរាប់ពីសាច់ញាតិ។លោក គីសាន់ រ៉ៃយ៉ា កូនប្រុសរបស់លោក បានថ្លែងបញ្ជាក់ថា ក្នុងពេលធ្វើដំណើរពីម្ដុំខេមកូស៊ីធី ទៅផ្ទះនៅជិតបាសិត លោក ពៅ គីសាន់ ហៅនាយឆើត ក៏ជួបហេតុការណ៍ ត្រូវរ៉ឺម៉កម៉ូតូបុកពីក្រោយ ។លោកថា លោកឳពុកពេលនេះ មានសភាពវង្វេងវង្វាន់ និងហូបអ្វីមិនបាន ដោយបានតែថ្នាំជាអ្នកជួយសង្គ្រោះសុទ្ធសាធ។ក្រៅពីជួបគ្រោះថ្នាក់នេះតារាកំប្លែងនាងឆើតក៏មានជំងឺប្រចាំកាយមួយចំនួនផងដែរ ។ ទោះជាយ៉ាងណាប្រធានសមាគមសិល្បករខ្មែរក៏បង្ហាញជំហរជួយរាល់ការចំណាយនិង សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោTYDA ជាអ្នករ៉ាប់រងផងដែរ។
ទើជាយ៉ាងណាស្ថានភាពជំងឺរបស់តារាកំប្លែងរូបនេះនៅតែស្ថិតក្នុងស្ថានភាពដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានពីស្ថានភាពជំងឺនៅឡើយផងដែរ៕
ដោយ វឌ្ឍនា