ថ្ងៃ​ស្អែក​ សាលាឧទ្ធរណ៍​ ពុំ​មាន​សវនាការ​រឿង​ក្តី​លោក​កឹម​ សុខា​ ទេ

ចែករំលែក៖

ភ្នំពេញ​៖​លោក​ផែង​ ហេង​ មេធាវី​ការពារ​ក្តី​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​មក​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ចន្ទ​ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្អែក​នេះ គឺមិនមានសវនាការលើបណ្តឹងឧទ្ធរណ៍នឹងដីកាសម្រេចពន្យារពេលឃុំខ្លួនលោក​ កឹម សុខា ទេ​ ។

សូម​បញ្ជាក់​ថា​ លោក​ កឹម​ សុខា​ ត្រូវ​បាន​លោក​គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ដោយសារ​មូលហេតុ​នៃ​សុខភាព​របស់​លោក​កឹម​ សុខា​ ។

ទោះបី​ជា​មាន​ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្តី​ តែ​លោក​លោក​កឹម​ សុខា​ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ ដូចជា​ ក្រៅ​ពី​លំនៅឋាន​ផ្ទះ​លេខ​៣១៣​ មិន​ត្រូវ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែនដី​ខណ្ឌ​។ ក្នុង​ករណី​ចាំបាច់​ ដោយសារ​ហេតុផល​សុខភាព​ ដែល​ត្រូវ​ចាកចេញ​ពី​ព្រំប្រទល់​ដែនដី​នេះ​ ត្រូវ​រាយការណ៍​សុំ​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ ឬ​ ចៅក្រម​ដែល​មាន​សមត្ថកិច្ច​ ។

ត្រូវ​ឆ្លើយ​តប​នឹង​ដីកា​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ ។

មិន​ត្រូវ​ជួប​បុគ្គល​មួយ​ចំនួន​ ដូចជា​ អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ បុគ្គល​ដែល​អាច​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ ។

ជនបរទេស​ ជា​ពិសេស​ ជនបរទេស​ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​សំណុំរឿង​ ។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print