ក្មេងស្រី១២ឆ្នាំទៅឃ្វាលក្របី​ ត្រូវក្របីវ័ធចំពោះធ្លាយពោះវៀនរងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី ៖​ ក្មេងស្រីម្នាក់ទៅឃ្វាលក្របីមិនប្រយត្ន័ត្រូវក្របីវធ័រងរបួសធ្ងន់ចំពោះធ្លាយពោះវៀនចេញក្រៅសំណាងមិនស្លាប់កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក។

ហេតុការណ៍សត្វក្របីវធ័បានកើតឡើងនៅវេលាម៉ោង១៥.០០នាទី​ថ្ងៃសៅរ៍៦កើតខែភទ្របទ ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នៅចំណុចចំការអូរគីស​ស្ថិតក្នុងភូមិ​ឡាឡៃឃុំកុកឡាក់ស្រុកវើនសៃខេត្តរតនគិរី។

ប្រភពពីសមត្ថកិចបានឱ្យដឹងថាជនរងគ្រោះឈ្មោះសុីងសល់ភេទស្រីអាយុ១២ឆ្នាំជនជាតិកាវែតមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ដោយសារជនរងគ្រោះទៅឃ្វាលក្របីដោយគ្មានការប្រុងប្រយ័ត្នក៏ត្រូវក្របីវ័ធតែម្តងត្រូវចំពោះរងរបួយ៉ាងធ្ងន់ធ្ងរធ្លាយពោះវៀនចេញក្រៅ។

ជនរងគ្រោះក៏កំពុងត្រូវបានឪពុកម្តាយយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវើុនសៃខេត្តរតនគិរី៕ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print