ព្យុះMangkhutនៅកោះហុងកុងបំផ្លាញទ្រព្យសម្បត្តិជាច្រើន

ចែករំលែក៖

ទ្វារកញ្ចក់ នៅតាមអគារចុនដូ សណ្ឋា គារ គឺមិនអាចទប់ទល់នឹងកម្លាំងខ្យល់ បណ្តាលមកពីព្យុះMangkhutបាន ឡើយ ដោយខ្យល់បានវាយឲ្យបែកខ្ទេចខ្ទីទាំងអស់និង បាក់រលំដើមឈើផ្ទះសម្បែងជាច្រើន។

នៅថ្ងៃទី១៦ ខែកញ្ញា ព្យុះ Mangkhut បានចូលដល់កោះហុងកុង ដោយមាន ល្បឿនខ្យល់ដល់ទៅ២៥៧គីឡូម៉ែត្រ ក្នុង មួយម៉ោង ។ រលកសមុទ្រធំៗមានកម្ពស់ ជាង៤ម៉ែត្រ ធ្វើឲ្យជន់លិចទីក្រុង ។

កោះហុងកុងទាំងមូល ត្រូវជាប់គាំងទាំងស្រុងនៅថ្ងៃទី១៦ ខែកញ្ញា ពេលព្យុះ វាយ ប្រហារចូលដល់ដីគោកនៃកោះនេះ ។ កម្លាំងខ្យល់ខ្លាំងបំផុត មិនធ្លាប់មានចាប់ តាំងពីព្យុះ (ក្តីសង្ឃឹម) នៅឆ្នាំ១៩៧៩ ធ្វើឲ្យទ្វារបង្អួចកញ្ចក់អគារបែកខ្ទេច។

នៅយប់ថ្ងៃទី១៦ ខែកញ្ញា បើទោះបីខ្យល់ចុះខ្យោយបន្តិចតែបំណែកកញ្ចក់ឈើបាក់ គ្របដណ្តប់ពេញផ្លូវថ្នល់ បង្កគ្រោះថ្នាក់ យ៉ាងខ្លាំង ។ សារព័ត៌មាន South China Morning post បានផ្សាយថា រដ្ឋាភិបាលកោះហុងកុងបានប្រកាសអាសន្ននៅក្នុងទីក្រុង ដោយសារតែការប្រែប្រួលនៃព្យុះ។

ចំណែកនៅចិនដីគោកវិញ ព្យុះទីហ្វុង Mangkhutបានសម្លាប់មនុស្ស ២នាក់និង របួសជាច្រើន ។មុនពេលចូលមកកាន់ ប្រទេសចិន និងហុងកុងព្យុះនេះបានសម្លាប់មនុស្ស ជិត៦០នាក់នៅក្នុងប្រទេសហ្វុីលីពីន។

សារព័ត៌មានCGTN នៅថ្ងៃទី១៧ ខែ កញ្ញា បានផ្សាយថា បន្ទាប់ពីបានវាយ សង្រ្គប់លើប្រទេសហ្វុីលីពីន ដោយផ្ដាច់ ជីវិតមនុស្ស៥៩នាក់ ខ្យល់ព្យុះទីហ្វុង Mangkhutបាន វាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសចិនហើយ ជាមួយការបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំង និងគ្រោះរអិល បាក់ដី។

ខ្យល់ព្យុះទីហ្វុង Mangkhutបានថម ថយកម្លាំង ខណៈវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគនិរតី ក្រោយបង្កគ្រោះរអិល បាក់ដីនៅឯ តំបន់ឆ្នេរនៃទីក្រុង Jiangmen ខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិន ដោយផ្ដាច់ជីវិតមនុស្ស២នាក់ ព្រមទាំង បង្ខំឱ្យអាជ្ញាធរ ផ្អាកចរាចរណ៍តាមផ្លូវដែកល្បឿនលឿនមួយចំនួនជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា Mangkhutគឺជាព្យុះខ្លាំង ក្លាទី១៥ ហើយដែលបានបោកបក់មកលើប្រទេសហ្វុីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយកាលពីថ្ងៃអាទិត្យ ខ្យល់ព្យុះដ៏ កំណាចមួយនេះ បានបង្កឱ្យមនុស្ស២១៣នាក់រងរបួសបន្ទាប់ពីវាបានវាយប្រហារលើទីក្រុងហុងកុងមក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print