ជិះម៉ូតូចេញពីទិញម្ហូបជ្រុលទៅបុករថយន្តដឹកសុីម៉ងពីចំហៀងបណ្ដាលខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអណោចអធម៌

ចែករំលែក៖

      ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកមេសុីម៉ងកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូចេញពីទិញម្ហូបហើយឆ្លងផ្លូវទៅបុកជាមួយរថយន្តដឹកមេសុីម៉ងពីចហៀង ហើយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបប ចុងភៅ មានស្រុកកំណើតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយជិះម៉ូតូម៉ាកVIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2111 ។ ចំណែកតៃកុងរថយន្តបង្កមានឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបបើកបររថយន្ត រស់នៅភូមិត្រាំក្បាល ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ។ដោយបើកបររថយន្តម៉ាកRHINO ពណ៌ក្រហម ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-6306 ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីទិញម្ហូប បានធ្វើដំណើរតាមផ្លូវព្រៃសរ ហើយឆ្លងទៅផ្លូវជាតិលេខ៣បំរុងទៅទិសខាងត្បូង ស្របពេលនោះក៏មានរថយន្តដឹកមេសុីម៉ង បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងត្បូងក្នុងល្បឿនលឿន ហើយក៏ត្រូវជនរងគ្រោះជិះម៉ូតូបុករថយន្តពីចហៀង បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ រីឯម៉ូតូខូចខាតតិចតួត ។
ក្រោយកើតហេតុ រថយន្តដឹកមេសុីម៉ងមិនព្រមឈប់នៅកន្លែងកើតហេតុនោះទេ ដោយព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចដែលនៅក្បែរនោះបានដេញតាមឃាត់បានទាំងរថយន្តនិងតៃកុងតែម្ដង ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់បងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print