សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុន យាយភូ កាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម…បើដកចៅហ្វាយខេត្តទើបត្រឹមត្រូវ…???

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្ម ជាតិនេះ ឱ្យនៅដូចដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី ដែលអង្គភាពសារព័ត៍មានក្នុងស្រុកទទួលបាននៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា នៅរសៀលថ្ងៃនេះតែម្ដង បានដឹកនាំដាក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះចេញតែម្ដង។
សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរា់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ ។
លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុន របស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។
ការលើកឡើងបែបនេះពីសំដីចៅហ្វាយខេត្តព្រះសីហនុ យន្ត មីន ក៏មានមតិមហាជនឆ្ងល់ថា៖ ហេតុអីលោក យន្ត មីន មិនទប់ស្កាត់ បង្ក្រាប ហាមឃាត់..? សមតែដកដំណែងទើបត្រឹមត្រូវ ខណះការគ្រប់គ្រងរបស់គាត់ពោរពេញទៅដោយ បទល្មើស បនល្បែងសុីសង គ្រឿងញៀន ទេសចរណ៍ផ្លូវភេទ ពេញបន្ទុកតែម្តង និងការរំលោភដីធ្លីជាដើម។
បើតាមព័ត៌មានដែលអង្គភាពសារព័ត៍មានទទួលបានផ្សេងទៀត បានឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ គាត់ហ៊ានធ្វើទាំងបំពានដោយគ្មានញញើតច្បាប់ស្រុកខ្មែរ ស្របពេលចៅហ្វាយខេត្តមហាធូរលុងបំផុតនោះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print