ក្រុមរថយន្តដឹកខ្សាច់ ដឹកដី កំពុងបើកបំផ្លាញផ្លូវក្នុងភូមិបឹងរាំង ប្រជាពលរដ្ឋស្នើដល់មន្រ្តី និងអាជ្ញាពាក់ព័ន្ធជួយពិនិត្យផង

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋស្នើដល់អាជ្ញាពាក់ព័ន្ធជួយពិនិត្យមើលផ្លូវមួយខ្សែនៅក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ កំពុងត្រូវបានបំផ្លាញ ពីសំណាក់ក្រុមរថយន្តដឹកខ្សាច់ ដឹកដី ធ្ងន់ៗ បើកឆ្លងកាត់ ក្លាយទៅផ្លូវទឹកល្បាប់ភក់បាត់ទៅហើយ អាជ្ញាធរ បាំងដៃ បិទភ្នែក បណ្តោយឲ្យបើកកាត់តាមចិត្ត ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឃើញថាគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ រីកចំរើនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ថ្វីត្បិតតែមិនបានលឿនតាមតម្រូវចិត្តរបស់ពលរដ្ឋពិតមែន ប៉ុន្តែសម្តេចធ្លាប់មានប្រសាសន៍ហើយថា ការអភិវឌ្ឍន៍ ជាជំហានគីង្គក់ ពលរដ្ឋក៏ទទួលយកបាន គាំទ្រប្រសាសន៍របស់សម្តេច ផ្លូវថ្នល់ តាមមូលដ្ឋាន បានសាងសង់ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង ខ្វាត់ខ្វែង ដើម្បីពលរដ្ឋងាយស្រួល ធ្វើដំណើរប៉ុន្តែអ្វីដែលហួសចិត្តនិយាយលែងចេញ ដោយសារការសោកស្តាយ ដូចផ្លូវក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ក្រោយពីការខិតខំរបស់សាលារាជធានីភ្នំពេញ ក្រោមមូលនិធិអភិវឌ្ឍមូលដ្ឋានរួច ហើយត្រូវបានបំផ្លាញចោលទៅវិញពីសំណាក់ក្រុមរថយន្តដឹកខ្សាច់ ដី ធ្ងន់ៗ បើកឆ្លងកាត់ ឲ្យក្លាយទៅជាផ្លូវទឹកល្បាប់ភក់ បាត់ទៅហើយ ។

ពលរដ្ឋបន្តទៀតថា ដោយសារក្រុមរថយន្តដឹកល្មើសច្បាប់ទាំងនោះបើកគេចពីការត្រួតពិនិត្យ របស់សមត្ថកិច្ចជំនាញ ទើបមកបើកកាត់ផ្លូវក្នុងភូមិរបស់ពួកគាត់បង្កឲ្យរងខូចខ្ទេច រលួយចេញទឹក ចំណែកអាជ្ញាធរធ្វើជាមិនដឹង ។

...

ដោយទង្វើរបំផ្លាញសមិទ្ធិលជាតិ ពីសំណាក់ក្រុមប្រយោជន៍បុគ្គលទាំងនោះ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យ និងចាត់វិធានការ រឹតបណ្តឹងលើ ការដឹកជញ្ជូន ដី ខ្សាច់ ថ្ម ចូលក្រុង ល្មើសច្បាប់ ដែលបង្ក ផលប៉ះពាល់ ឲ្យខាតបង់ប្រយោជន៍ជាតិ ៕ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print