ភ្នំពេញ ៖ មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណះកំពុងធ្វើចរាចរណ៍សម្រួលដល់ប្ រជាពលរដ្ឋស្រាប់តែងងឹតមុខដួលដា ច់សរសៃឈាម ស្លាប់គួរឱ្យអាណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ដែលស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលដែលបានស្លាប់ខាងលើ មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោឈ្មោះ នៅ បូរិន អាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាដោយសារតែ ចរាចរណ៍មានការកកស្ទះទើបកម្លាំ ងនគរបាលរដ្ឋបាលកាកាបទី១ បានចុះសម្រួលកុំអោយស្ទះខណះ ជនរងគ្រោះកំពុងធ្វើចរាចរណ៍ក៏បា នងងឹតមុខហើយបានដួលបណ្តាលអោយដាច់ សសៃឈាមស្លាប់តែម្តង។
គ្រោះដោយឧបត្តិវហេតុនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងកងកម្លាំងនគរបាលទាំងអស់ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្ រំ សំដែងនូវកាសោកស្តាយអាឡោះអាល័យ ដោយចងចាំមិនភ្លេចនៅវីរភាព និងស្នាដៃរបស់លោកកន្លងមក ក្នុងការបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជា ពលរដ្ឋ និងជូនជាតិមាតុភូមិ។
សពរបស់លោកត្រូវបានយកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ