ភ្នំពេញ៖ នាយប់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការមួយកើតឡើងដែលគួរអោយភ្ញាក់ផ្អើលខ្លាំងបំផុត គឺប្រពន្ធដើរតាមទាន់ប្ដីមាន ប្រពន្ធចុងនៅបូរីលឹមសៀងហាក់ ដែលឋិតនៅម្ដុំលូប្រាំ ហេតុការនេះបានធ្វើអោយប្រពន្ធដើមខឹងប្ដី ហើយវៃបំបែកកញ្ចក់រយន្តLexus 570 ដែលពាក់ផ្លាក់លេខ 2AY 8787 ជារថយន្តរបស់ប្ដីឈ្មោះ ឡុង ទិត្យ ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់ពាក់ផ្កាយពីរផង។
ហើយបើតាមការរៀបរាប់របស់ស្រ្តីជាប្រពន្ធដើមបានអោយដឹងថា លោកផ្កាយពីរ ប្តីកំហូចនៅជំពាក់ប្រាក់គេច្រើន និងមានកូន៣នាក់ក្នុងបន្ទុក ខណះរកសុីលក់ដី និងមានស្រីក្រៅផ្ទះ។ ករណីនេះបានធ្វើអោយប៉ះពាល់កិត្តិយសធ្ងន់ធ្ងរ ខណះប្រពន្ធតាមទាន់ជាន់កែង ព្រមទាំងទប់កំហឹងមិនវាយកញ្ចក់ឡានបែក ដើម្បីសម្រាលកំហឹងក្តៅអួលពេញបេះដូងនោះ៕
...
ដោយ៖ សុខ ខេមរា