បារាំងចេញច្បាប់ ដាក់គុក បុរសណាដែល “ប៉ះគូទ”ស្ត្រីនៅលើរថយន្តក្រុង…ប្រយ័ត្នណាបុរសរពឹសដៃ

ចែករំលែក៖

ប្រទេសបារាំង៖  បុរសរូបណាដែលធ្វើសកម្មភាព ស្ទាប់គូទស្ត្រី ដោយចេតនានៅលើរថយន្តក្រុង នៅទីក្រុងប៉ារីស នឹងត្រូវដាក់គុក៣ខែ  តាមច្បាប់ថ្មី ដើម្បីប្រឆាំងទៅនឹង សកម្មភាពបៀបបៀនផ្លូវភេទស្ត្រី​នៅទីសាធារណះ ដែលទើបតែចូលជាធរមាន។

 កន្លងមក មានបុរសដែលមានសកម្មភាពមិនគប្បីទៅលើស្ត្រី អ្នកដំណើរវ័យ​២១ឆ្នាំ ដោយ​ និយាយពាក្យអសុរស ពីដើមទ្រូងរបស់នាងទៀត ត្រូវអ្នកបើកបរហៅទូរស័ព្ទទៅកាន់ប៉ូលិស។

រដ្ឋអាជ្ញា នៅ Evry ភាគខាងត្បូងទីក្រុងប៉ារីស បានប្រកាសដាក់ទោសបុរស ខាងលើ ជាប់គុក​៣ខែ ដោយសារតែសកម្មភាព ស្ទាបគូទ បៀតបៀនផ្លូវភេទ ក្រៅពីជាប់គុកក៏ត្រូវបង់ថ្លៃផាកពិន័យ​៣០០អឺរ៉ូផងដែរ។

 នេះជាលើកទីមួយ ដែលបារាំងបានអនុវត្តច្បាប់​ថ្មីប្រឆាំងនឹងការបៀតបៀនផ្លូវភេទ លើស្ត្រី នៅទីសាធារណៈ។ ច្បាប់ខាងលើ ដើម្បីទប់ស្កាត់សកម្មភាព​ មើលងាយស្ត្រីភេទ ដែលតែងតែកើតឡើងនៅក្នុងប្រទេសបារាំង ។

 

រដ្ឋមន្ត្រី ទទួលបន្ទុក កិច្ចការ តម្លាភាពភេទ បារាំង Marlene Schiappa ​បានឯកភាពទៅលើការដាក់ទោសខាងលើ ។ នៅលើបណ្តាញសង្គម លោកSchiappa ​បានបញ្ជាក់ថា​«សូមអបអរសាទរដល់អ្នកបើកបររថយន្តក្រុងដែលបានប្របតិកម្មទាន់ពេលទៅលើបុរស បៀតបៀនកេរ្ត៍ខ្មាស់ស្ត្រី»។

តាមលទ្ធផលស្ទង់មតិនាពេលកន្លងមកបានបង្ហាញឲ្យឃើញថា​មានស្ត្រីជាង​៥៣ភាគរយ នៅបារាំង បានប្រកាសឲ្យដឹងថា ពួកគាត់ធ្លាប់រងការបៀតបៀនផ្លូវភេទ​ ឬក៏រងការរំលោភបំពាន នៅទីសាធារណ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print