ជម្លោះក្នុងគ្រួសារ ដកកាំភ្លើងមកគំរាមសម្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីស្រវឹងហើយរករឿងប្រពន្ធជេប្រមាថថែមទាំងយកកាំភ្លើងមកគំរាមទៀតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង ៥០នាទី ទៀប ភ្លឺ ថ្ងៃ ទី ២៧ កញ្ញា ស្ថិត នៅចំណុចមុខ ផ្ទះលេខ ១១០ ក្នុងភូមិ ព្រៃ ព្រីង ខាងជើង ២ សង្កាត់ចោមចៅ ៣ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។
បុរស ជាប្តី ខាងលើឈ្មោះ អ៊ិន សារិ ត អាយុ ៣៥ ឆ្នាំ ជា លក់ដូរ។ប្រពន្ធ ឈ្មោះ លី អៀង អាយុ ៤៨ ឆ្នាំ ជា អ្នកលក់ ដូរ ដែរ អ្នក ទាំង ២ នាក់ នេះ មាន ទីលំនៅ ក្នុងភូមិ កើតហេតុ ខាងលើ ។សមត្ថកិច្ចបានដកហូត
កាំភ្លើងខ្លី ១ ដើម ម៉ា កឡុក ផលិត នៅ ប្រទេស អូ ទ្រី ស បង់ ១ និង គ្រាប់ ចំនួន ១៥ គ្រាប់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្តីប្រពន្ធខាងលើតែតែងឈ្លោះប្រកែក គ្នា ជា ញឹកញាប់ ខណៈ ប្ដី ផឹកស៊ី ស្រវឹង ។
បច្ចុប្បន្ន នគរបាល ប៉ុស្តិ៍ ចោម ចៅ ៣ បាន ឃាត់ខ្លួន បុរស ជា ប្ដី នាំ ទៅ សាកសួរ ដើម្បី កសាង សំណុំ រឿង នៅ ប៉ុស្តិ៍តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថា ខ្លួន ពិតជា បាន រករឿង ជេរ ប្រមាថ និង គំរាម សម្លាប់ ប្រពន្ធ មែន » ។ ហើយ ចំពោះ កាំភ្លើង ដែល ខ្លួន ប្រើ នេះ គឺជា របស់ មិត្តភក្តិ ម្នាក់ ដែល ជា មន្ត្រី នគរបាល នៅ ស្រុក សំពៅ លូន ដែល ជាប់រវល់ ទៅ ប្រទេស ថៃ បាន យក មក ផ្ញើ ឱ្យ ខ្លួន រក្សា ទុក បណ្ដោះអាសន្ន ។
បច្ចុប្បន្នជនបង្កត្រូវបាននគរបាលបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print