ទីក្រុងបាងកក៖ ការគ្រប់គ្រងដោយរបបយោធានៅថៃក្រោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ទមា្លក់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ទទួលរងការិះគន់យ៉ាងខ្លាំង ពីក្រុមអ្នកនយោបាយ ក្នុងប្រទេសក៏ដូចជាសហគមន៍អន្តរជាតិ ដោយសារតែយោធាមិនព្រម ផ្ទេរបបដឹកនាំ ទៅឲ្យរដ្ឋាភិបាលស៊ីវីល ហើយចេះតែពន្យាពេលបោះឆ្នោត ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅពេលនេះ អគ្គមេបញ្ចាការកងទ័ពថៃ ទើបតែបានប្រកាសថា៖ លោកបានគាំទ្រដល់សកម្មភាព ផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាល ស៊ីវិលដឹកនាំប្រទេសវិញ ក្រោយរយៈពេលជិត៥ឆ្នាំដែលយោធាបានកាន់អំណាច ។
ឧត្តមសេនីយ៍ Apirat Kongsompong អាយុ៥៨ឆ្នាំ ជាមេបញ្ជាការកងពលធំការពាររបបរាជានិយមថៃ ហើយលោកក៏ជាកូនប្រុស របស់អតីតមេទ័ព Sunthorn Kongsompong ដែលជាអ្នកដឹកនាំធ្វើរដ្ឋប្រហាកាលពីឆ្នាំ១៩៩១នៅក្នុងប្រទេសថៃ។ លោកបានប្រកាសថា៖ លោកជាអ្នកបញ្ជាឲ្យកម្លាំងទាហាន ផ្តល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានចាត់ទុក លោក Apirat មេទ័ពជើងគោក គឺជាមន្ត្រីយោធាដែលគួរឲ្យទុកចិត្តបំផុតរបស់ លោក ប្រាយុទ្ធចាន់អូចារ្យ ហើយតែងតែងមានបំណងចង់ឲ្យ យោធា កាត់ផ្តាច់ចេញពីនយោបាយដឹកនាំប្រទេស។
សារព័ត៌មាន រ៉យទ័របានដកស្រង់សម្តីលោក Apirat ដែលបានថ្លែងសន្តរកថា កាលពីថ្ងៃទី ២៨ខែកញ្ញាថា«ខ្ញុំនិងខិតខំអស់ពីសមត្ថភាព ដើម្បីប្រទេសជាតិ និងពលរដ្ឋ»។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចារ្យ បានស្យាថា នឹងបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មីនៅខែឧសភាឆ្នាំ២០១៩ខាងមុខ តាមច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលកាត់បន្ថយឥទ្ធិពលនៃបណ្តាគណបក្សនយោបាយ នឹងបង្កើនឥទ្ធិពលយោធា នៅក្នុងឆាកនយោបាយ។
ទំនាក់ទំនងល្អប្រសើរ រវាងរាជវាំង យោធា និងអ្នកនយោបាយគឺជាកតត្តាសំខាន់ បំផុត សម្រេចពីសន្តិសុខស្ថេរភាព នៅក្នុងប្រទេសថៃ ។ ព្រះមហាក្សត្រ Maha Vajiralongkorn ដែលទើបតែឡើងគ្រោងរាជ្យ ជំនួបព្រះបិតា ដែលចូលទីវង្គត់ គឺជា ព្រះមហាក្សត្រដែលមានទំនាក់ទំនងជិតស្និតជាមួយកម្លាំងយោធា។
នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចារ្យ បដិសេធ បង្ហាញពីគម្រោងនយោបាយរបស់លោក ប៉ុន្តែក្រុមប្រឆាំង បានរិះគន់ថា លោកកំពុងព្យាយាម រក្សាអំណាច ក្រោយការបោះឆ្នោត ជាតិកើតឡើង៕
ដោយ៖ មែវ សាធី