ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញដឹកនាំនាយ នាយរងអាវុធហត្ថ ក្រុមគ្រួសារកាន់វេនបិណ្ឌទី០៥ នៅវត្តសំសមី

ចែករំលែក៖

ខេត្តព្រៃវែង៖ ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញដឹកនាំនាយ នាយរងអាវុធហត្ថនិងក្រុមគ្រួសារកាន់វេនបិណ្ឌទី០៥ នៅវត្តសំសមី នាព្រឹកសៅរ៍ ៥ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានវេរចង្ហាន់ និងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគេននិងបច្ច័យចំនួន ៦,១១១,០០០រៀល ដល់ព្រះសង្ឃ សំរាប់កសាងវត្តអារាមផងដែរ។
លោកបានបញ្ជាក់ថា៖ «បុណ្យ» ជាភាសាបាលីគឺ «បុញ្ញ» ប្រែថា៖ ជាទឹកចិត្តដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ មិនច្រណែន មិនប្រមាថ មិនរវើរវាយចិត្ត។ ការធ្វើបុណ្យកុសលទោះធំក្តីតូចក្តី ប្រកបដោយមានចិត្តសប្បាយរីករាយជ្រះថ្លា នោះអ្នកក៏គង់ទទួលបានអានិសង្សច្រើនក្រាស់ក្រៃដែរ និងសូមអនុមោទនា ទាំងអស់គ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print