ខេត្តកំពង់ចាម ៖ មនុស្ស១០នាក់ ក្នុងនោះមានស្រី២នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន ត្រូវបាននគរបាលស្រុកស្ទឹងត្រង់ និង ស្រុកកំពង់សៀមចាបឃាត់ខ្លួន នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
នគរបាលឲ្យដឹងថា ជនសង្ស័យទាង១០នាក់ ដែលត្រូវជំនាញសហការបង្ក្រាប និងឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ទុំ ចាន់ធូ អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម(វិជ្ជមាន)
២-ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិគគី ឃំុចំការថ្មី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(វិជ្ជមាន)
៣-ឈ្មោះ សាន់ វ៉ូសាទី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិព្រែកតាហុក ឃំុជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ(វិជ្ជមាន)
៤-ឈ្មោះ អុល សីុផា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មគោល ឃំុរអាង ស្រុកកំពង់សៀម (វិជ្ជមាន)
៥-ឈ្មោះ សឿន លីតា ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិរលួស ឃំុព្រែកបាក់ ស្រុកស្ទឹងត្រង់(វិជ្ជមាន)
៦-ឈ្មោះ សេង ម៉េងហ៊ួរ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ ចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម(វិជ្ជមាន)
៧-ឈ្មោះ ធី តុងលីភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្មគោល ឃំុរអាង ស្រុកកំពង់សៀម(អវិជ្ជមាន)
៨-ឈ្មោះ ញាន សុឃឿន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិរអាងក្រោម ឃំុរអាង ស្រុកកំពង់សៀម(អវិជ្ជមាន)
៩-ឈ្មោះ លីម ម៉ូលី ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកុក១សង្កាត់បឹងកុក ក្រុងកំពង់ចាម(វិជ្ជមាន)
១០-ឈ្មោះ សឿន ទេវី ភេទស្រី អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងស្នាយ សង្កាត់សំបួរ ក្រុងកំពង់ចាម(វិជ្ជមាន)។
ពួកគេទាំង១០នាក់ ត្រូវបានជំនាញបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីសាកសួរនឹងត្រៀមបញ្ជូនបន្ត ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ វណ្ណៈ