សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងរកឃើញ​ទឹកក្រូច និងទឹកដោះគោហួសកាលបរិច្ឆេទ​ប្រើប្រាស់

ចែករំលែក៖

ខេត្រស្ទឹងត្រែង: ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នាព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តស្ទឹង​ត្រែង​សហការជាមួយមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី ស្ថិតក្នុងក្រុងស្ទឹងត្រែង ដោយបានធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់​ក្នុងប្រហិត មឹក បង្គាស្រស់ ជាច្រើន ។

មន្ត្រីសាខាសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា  ក្នុងប្រតិបត្តិការនេះជាលទ្ធផល​ពុំបានរក​ឃើញការដាក់លាយសារធាតុគីមីហាមឃាត់ក្នុងគ្រឿងសមុទ្រទាំងអស់នោះទេ។

ប៉ុន្តែសម្រាប់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនត្រូវបានដកហូតទុករង់ចាំកម្ទេចចោលរួមមាន៖ ទឹកក្រូចFANTA ៤ដបស្មើ៦ គីឡូក្រាម, FANTAតូច ១២ដបស្មើ៥ គីឡូក្រាម ប្រហិតចម្រុះចំនួន១២ គីឡូ ក្រាម,នំបង្កង ១០កញ្ចប់ស្មើ១គីឡូក្រាម,ទឹកដោះគោOLATE ២២កំប៉ុងស្មើ៥ គីឡូក្រាម ដែលសរុបទាំងអស់មានចំនួន ២៧ គីឡូក្រាម ។

ទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះ ត្រូវបានរឹបអូសយកទៅរក្សាដើម្បីកម្ទេច​ចោលនៅពេលខាងមុខនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print