ស្រវឹងស្រាបើកបរម៉ូតូលឿនអត់ពាក់មួកសុវត្ថិភាពរអិល​ដួលលើស្ពានដែកស្លាប់​

ចែករំលែក៖

ខេត្តកោះកុងៈ យុវជនម្នាក់ ស្រវឹងស្រា បើកបរម៉ូតូ​ក្នុងស្ថានភាពល្បឿនលឿនមិន​ពាក់មួក​សុត្ថិភាព​មក ដល់លើស្ពានដែក បណ្ដាលឲ្យរអិល​ដួលខ្លួនឯងបោកក្បាលស្លាប់យ៉ាង​អាណោចអាធ័មក្រោយពេល បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបានមួយស្របក់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ សុក្រ ១១ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានដែកផ្លូវប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​។

មន្រ្តីនគរបាល ស្រុកមណ្ដលសីមាបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ខ្មៅ ម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ មាទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្លាប់ក្រោយពេល បញ្ជូនមក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកខេត្តបានតែបន្តិច ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ទៅដល់វាស់វែងហើយបាន​ប្រគល់សព​ជនរង​គ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print