ជនជាតិចិនបើករថយន្តស្លាកលេខ ខេមរភូមិន្ទ បុក បង្គោលនិមិត្តសញ្ញាមិត្តភាព កម្ពុជាអាមេរិចរងការខូចខាត

ចែករំលែក៖

ភ្នំពេញៈ  បុរសជនជាតិចិនបើករថយន្តស៊េរីទំនេីបម៉ាក Lexus GX 470 ក្នុងល្បឿនលឿនជ្រុលចង្កូតមកបុកនឹងបង្គោលនិមិត្តសញ្ញមិត្តិភាពកម្ពុជាអាមេរិច បណ្ដាលអោយរងកាខូចខាតយ៉ាងដំណំ។
ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣៥នាទីព្រឹកព្រលឹម ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយវិថីសហព័ន្ធរុស្សី ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃេីញរថយន្តម៉ាក lexus GX470 ពណ៌សរ ដែរពាក់ស្លាកលេខ ខេមរភូមិន្ទ05 2.2976 បើកបរដោយជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីកើតមកលិចបោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកនឹងបង្គោលនិមិត្តសញ្ញាមិត្តភាពកម្ពុជាអាមេរិក បណ្ដាលឱ្យបង្គោលនិមិត្តសញ្ញាកម្ពុជាអាមេរិចរងការខូចខាត ចំណែករថយន្តបានរងកាខូចខាតមួយកំណាត់ផ្នែកខាងមុខ សំណាងល្អគ្មានអ្នករងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វេីការវាស់វែងរួចរាល់និងយករថយន្តដែលរងការបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print