ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​​ជា​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ ដើម្បី​អនុវត្ត​ទោស​មួយ​ជីវិត​​

ចែករំលែក៖

ភ្នំពេញ​៖នគរបាលនៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ ។ 

មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បញ្ជាក់​នៅ​ថ្ងៃទី​៦​ ខែ​តុលា​ នេះ​ ថា​ កាលពីថ្ងៃទី៤ ខែតុលា វេលាម៉ោង ១៨៖១៥នាទី កន្លង​ទៅ​ កម្លាំងជំនាញនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ និងឈានដល់​ការចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់​ជា​ជនជាតិប៊ែហ្សិក។ 

ការ​ចាប់​ខ្លួន​នេះ​ គឺ​យោង​តាម​ដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ចេញលោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ​ ប្រព្រឹត្ត​ចំណុចច្រកចេញដំណើរ នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ជនជាប់ចោទរូបនេះត្រូវបានតុលាការកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសដាក់ ពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿង ញៀនឆ្លងដែនដោយខុសច្បាប់ តាមជើងអាកាស ពីប្រទេសប្រេសីល ឆ្លងកាត់​ថៃ​ ចូល មកកម្ពុជា ដែលសមត្ថកិច្ចកម្លាំងជំនាញបានបង្រ្កាបកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០៖១៣នាទី នៅចំណុចច្រកអ្នកដំណើរ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print