បុរសម្នាក់គាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

កំពង់ធំ៖បុរសម្នាក់ស្លាប់​​ដោយសារគាំងបេះដូង​ កាលពីវេលាម៉ោង ១២យប់​ ថ្ងៃទី០៦ខែតុលាឆ្នាំ២០១៨នៅភូមិ​​ ប្រាសាទ ឃុំព្រះដំរី​ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះ ឈ្មោះ សឿន សាំង​ ភេទប្រុស​ អាយុ​ ៤២ឆ្នាំនៅភូមិឃុំខាងលើ។តាមការបំភ្លឺពីឈ្មោះ សៀក​ រ៉េត​ ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធ​បានបញ្ជាក់ថា:​កន្លងមកប្តីគាត់មិនដែលឈឺធ្ងន់ធ្ងរទេ លុះដល់ថ្ងៃទី០៦ខែតុលាឆ្នាំ២០១៨ម៉ោងប្រហែល៥.៣០នាទីប្តីគាត់បានទៅលើកទ្រូនៅឯស្ទឹង ពេលត្រលប់មកវិញ ប្រាប់ថាគាត់មិនសូវ​ ស្រួលខ្លួនឈឺក្បាលក្តៅខ្លួនផ្តាសាយ​ព្រោះមុជទឹកស្ទឹងជ្រៅពេកបន្ទាប់មកនៅម៉ោងប្រហែលប្រាំបួនព្រឹកគាត់បានកោសខ្យល់អោយ បន្ទាប់មកប្តីគាត់បានដើរ​លេងផ្ទះបងប្អូនជាធម្មតា រហូតដល់ម៉ោងប្រហែលប្រាំបីយប់ទើបចូលដេក​ ប្រលែងលេងនិងកូនៗរហូតដេកលង់លក់ នៅម៉ោងប្រហែល​ ១២ យប់គាត់លឺសម្លេងប្តីគាត់ គ្រុលៗ គាត់បានដាស់តែមិនដឹងខ្លួន គាត់បានហៅអ្នកជិតខាងអោយមកជួយ​តែប្តីគាត់ស្លាប់ទៅហើយ។
ក្រោយទទួលបានពត៌មាននៅម៉ោង៥.២0នាទីព្រឹកថ្ងៃទី០៧ខែតុលាឆ្នាំ០១៨សមត្ថកិច្ចជំនាញ សហការណ៍ជាមួយអាជ្ញាធរ​មូលដ្ឋាន​ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសពឃើញថាពុំមានស្លាកស្នាម​អ្វីពាក់ព័ន្ធករណី ឃាតកម្មឡើយ ជនរងគ្រោះអាចស្លាប់បណ្តាលមកពីគាំងបេះដូងពិតមែនរួចប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕  ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print