ពីរនាក់ប្តីប្រពន្ធជាមេក្លោងប្រមូលទិញឈើពីតំបន់ព្រៃរកា ខេត្តព្រះវិហារ និងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពាក់ព័ន្ធករណីមេក្លោង ពីរនាក់ប្តីប្រពន្ធប្រមូលទិញឈើពីតំបន់ព្រៃរកា ខេត្តព្រះវិហារ និងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ គេទទួលស្គាល់ថា មានសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ន បានទទួលផលប្រយោជន៍តាមរយះការបង់លុយប្រចាំខែ ជាមួយនិងការព្រួយបារម្ភរបស់ប្រជាជនពីការវិនាសហិចហោចព្រៃឈើនៅតំបន់ខាងលើ ខណះអំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធ ទុកអោយឈ្មញពីរនាក់ប្តីប្រពន្ធនេះប្រព្រឹត្តតាមអំពើចិត្ត ដោយយកលេសដេប៉ូមាន ច្បាប់ធ្វើសន្និធិស្របច្បាប់ ប៉ុន្តែគេយកច្បាប់ទៅប្រមូលទិញឈើពីតំបន់ព្រៃរកា ខេត្តព្រះវិហារ និងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ហើយមកដល់ដេប៉ូ កាត់PCអោយទៅជាឈើមានច្បាប់។ 

 បញ្ហានេះមានតែជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងខេត្តកំពង់ធំ ប៉ុណ្ណោះដឹងថា ការធ្វើអាជីវកម្មបែបនេះល្មើសច្បាប់ ប៉ុន្តែដោយសារប្រយោជន៍ ខាងជំនាញរដ្ឋបាលព្រៃឈើគេបិទភ្នែកអោយយកទីតាំងសន្និធិនេះ ចាំប្រមូលទិញឈើពីតំបន់ព្រៃរកា ខេត្តព្រះវិហារ និងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ។ ដោយអាជ្ញាធរ សមត្ថកិច្ចជាច្រើនស្ថាប័នទៀតក៏បានព្យាយាមទាញយកប្រយោជន៍នេះផងដែរ។ ករណីខ្លះពីរនាក់ប្តីប្រពន្ធនេះ មានPC ដឹកឈើចែកចាយក្នុងខេត្តព្រះវិហារ តែលោតឆ័ត្រមកដល់ត្រឹមស្រុករវៀង ខេត្តព្រះវិហារ ក៏លួចដឹកចូលទឹកដីខេត្តកំពង់ធំតែម្តង បន្ទាប់ពីត្រូវរ៉ូវជាមានសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ន រវាងព្រំប្រទល់ខេត្តស្រុករវៀង ខេត្តព្រះវិហារ និងស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ។

   ប្រជាជនដែលស្អប់ខ្ពើមអំពើល្មើសច្បាប់នៃការបំផ្លាញព្រៃឈើនេះបាននាំគ្នារិះគន់ចរិកចំអកទៅកាន់ សមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័នយ៉ាងដូច្នេះថា៖ «មើលមុខទៅ នេះហើយជាជនសង្ស័យត្រូវបានគេដឹងថា បំផ្លាញឈើនៅតំបន់ព្រៃរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ គាត់ជាមេឈ្មួញឈើដ៏ខ្លាំងពីរនាក់ប្តី-ប្រពន្ធរកស៊ីឈើយូរហើយ ពាក់ព័ន្ធនិងព្រៃឈើព្រះរកា និងព្រៃឡង់ បង់លុយអោយគ្រប់ស្ថាប័នទាំងខេត្តព្រះវិហារ និងកំពង់ធំ ?

ពួកគាត់បន្តថា៖ មិនលួចបង្ហើបទេ គឺនិយាយដោយពិត ជាក់ស្តែងវាអីចឹងយូរឆ្នាំមកមកហើយ គឺឈ្មួញរូបនេះ ប្តី ឈ្មោះ« វិញ រ៉យ »ប្រពន្ធឈ្មោះ« ជិន គឹមអ៊ន » គាតរស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រាល់ថ្ងៃដឹកម្តង៥ ទៅ៦ឡានយីឌុប ឬរថយន្ត្ត៥ភ្លៅ សូម្បីតែខាងជញ្ជីងថ្លឹងឡានមិនបើកភ្នែកមើលទេ អោយផ្ទុកលើសទំងន់បំផ្លាញផ្លូវជាតិទៀតផង។

ប្រជាជនបន្តថា៖ អ្នកបើកបរដោយប្តី រីឯប្រពន្ធអ្នករត់ការបង់លុយអោយជំនាញ និងស្ថាប័នទាំងខេត្តព្រះវិហារ និងកំពង់ធំ ?

ករណីនេះអ្នកបានប្រយោជន៍មានអត្តសញ្ញាណទាំងអស់ ខណះប្តីប្រពន្ធនេះ កត់ទុកលើបញ្ជីលើតុគិតលុយឈើរាល់ថ្ងៃ..???

ប្រជាជនចំអកថា៖ បើបង្ក្រាបបានបង្ក្រាបចុះ បើឆ្នាំងបាយទុកក៏ល្អ ..តែកុំភ្លេចណាប្រទេសគ្រប់គ្រងដោយច្បាប់..???

ពាក់ព័ន្ធករណីនេះអង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីរនាក់ប្តីប្រពន្ធជាមេក្លោងប្រមូលទិញឈើពីតំបន់ព្រៃរកា ខេត្តព្រះវិហារ និងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ នោះដោយគ្មានលេខទូរស័ព្ទ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print