អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ​ សន្តិភាព មិនចុះញមជាមួយបរទេសព្រោះតែជំនួយ

ចែករំលែក៖

ភ្នំពេញ៖ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាននៃអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

  តាមរយះអង្គភាពព័ត៌មាន  នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាលះបង់គ្រប់បែបយ៉ាង ដើម្បីការពារដាច់ខាតនូវឯករាជ្យសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ប្រទេសកម្ពុជា និងប្រកាសប្រឆាំងដាច់ខាតនូវគោលនយោបាយជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ពីសំណាក់ប្រទេសមួយចំនួន ដែលការជ្រែតជ្រែកនេះ គឺផ្ទុយទាំងស្រុងទៅនឹងគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញអង្គការសហប្រជាជាតិ៕

  ខាងក្រោមនេះជាញ្ញត្តិគាំទ្ររបស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៖

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print