បំរ៉ុងសែលហ្វីរអិលជើងធ្លាក់បោកក្បាលនឹងថ្មចូលទឹកជ្រោះលង់ស្លាប់ នៅឃុំថ្មដា

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក ពេជ្រ សោភ័ណ្ឌ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មដាបានឲ្យដឹងនាព្រឹកថ្ងៃពុធ ១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នេះថា៖ មានប្រជាពលរដ្ឋទៅទេសចរណ៍នៅទឹកធ្លាក់ធម្មជាតិម្នាក់ បានរអិលជើងធ្លាក់ចូលជ្រោះដែលមានជម្រៅរហូតដល់ទៅប្រមាណ១០ម៉ែត្រ បានបោកក្បាលជាមួយថ្មរួចចូលទឹកនាំគ្នារាវរកជិត១ម៉ោងទើបប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលគាត់ស្រវឹងស្រាហើយបំរ៉ុងសែលហ្វីក៍រអិលជើងធ្លាក់បែបនេះតែម្ដង។

 លោក អនុសេនីយ៍ឯក នាយប៉ុស្ដិ៍នគរបាលបន្តថា៖ ហេតុការណ៍មានមនុស្សទៅទេសចរណ៍ធ្លាក់ជ្រោះបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកធ្លាក់ធម្មជាតិថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

 លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តទៀតថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ  កយ ស្រស់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយករណីនេះអាជ្ញាធរមានសមត្តកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុប្រគល់សាកសពត្រឹមត្រូវជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ 

...

ដោយ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print