ព្រះឧត្តមធម្ម សោម ស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទឧបត្ថមទេយ្យទានដល់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទកម្ពុជាខណ្ឌព្រែកព្នៅ លោកស្រី សួន ចាន់រីអភិបាលរង លោកជា ខេម៉ាអភិរងខណ្ឌ លោកនាយករដ្ឋបាល នាយករង បានដឹកនាំ មន្ត្រីសាលាខណ្ឌនិងយុវជនកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ទៅទទួលទេយ្យទានពីព្រះឧត្តមធម្មសោមស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទដើម្បីជួយដល់ជនក្រីក្រនិងទុរគតជនមានការខ្ខាត។

ពិធីឧបត្ថមទេយ្យទាន ពីព្រះចៅអធិការវត្តប្រាសាទនេះធ្វើឡើងនៅថ្ងៃព្រហស្បត៍២កើត ខែអស្សុជ ឆ្នាំចសំរិទ្ធិស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី១១ខែ តុលា ឆ្នាំ ២០១៨នៅក្នុងវត្តប្រាសាទ សង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅ។
លោកសុខសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានថ្លែងថា ជំនួយឧបត្ថមនេះ លោកនិងយកទៅធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជាង៧០០គ្រួសារនិងប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀតដែលកំពុងត្រូវការជំនួយជាចាំបាច់។

លោកបន្តថា នេះជាលើកទី៣ហើយដែលកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅទទួលទេយ្យទានពី ព្រះឧត្តមធម្ម សោម ស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទនិងជាលើកទី១សម្រាប់ឆ្នាំ២០១៨នេះ។

ទេយ្យទានដែលកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅទទួលបានពី ព្រះឧត្តមធម្ម សោម ស៊ីមព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅនិងជាព្រះចៅអធិការវត្តប្រាសាទរួមមាន៖ បច្ច័យចំនួន៥លានរៀល អង្ករចំនួន២តោន ទឹកក្រូចចំនួន៣០កេះ ទឹកសុទ្ធចំនួន៧០កេះ ម៉ីចំនួន ៣០កេះ ត្រីខកំប៉ុងចំនូន ២០០កំប៉ុង ទឹកដោះគោចំនួន១៥០កំប៉ុង និងស្កសរចំនួន ១៥០គីឡូក្រាម។

លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបានបន្តថាក្រៅអំពីជំនួយឧបត្ថមទេយ្យទានដែលបានមកពីព្រះសង្ឃងក្តីនិងពីសប្បុរសជននានាក្តីទាំងនេះគឺបញ្ជាក់អោយឃើញថា ខ្មែរចេះសាមគ្គីគ្នាចេះស្រឡាញ់គ្នាស្ថិតក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គសេនាវតិ តេជោហ៊ុន សែនជាអគ្គមគ្គុទេសដ៏ឆ្នើម និងជាអ្នកនាំមកនូវសុខសន្តិភាពដលប្រទេសយើងទាំងមូលរស់នៅក្រោមដំបូលសន្តិភាពតែមួយ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print