ជនសង្ស័យ២នាក់ជិះម៉ូតូឆក់កាបូបនារីម្នាក់បានសម្រច តែសំណាងមិនល្អត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលប៉ុស្ដិ៍បឹងសាឡាងដាក់ខ្នោះយកទៅសួរនាំ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបនារីម្នាក់បានសម្រេច តែរត់មិនរួចពីកំដាប់ដៃប្រជាពលរដ្ឋ ដោយបានបង្ករការភ្ញាក់ផ្អើលដល់ជាខ្លាំងនៅវេលាម៉ោង១១ និង១២នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្បែរស្ដុបផ្សារដើមគរ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ខទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HE-1097 បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ខណះពេលនោះក៏មានរុឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានឌុបនារីស្រស់ស្អាតម្នាក់ទៅធ្វើការក្នុងហោងមួយកន្លែង ដោយធ្វើដំណើរស្របទិសគ្នា ដោយឃើញឱកាសល្អជនសង្ស័យទាំង២នាក់ខាងលើ ក៏ធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះបានសម្រេច ហើយជិះគេចខ្លួនបានប្រហែល៥០ម៉ែត្រក៏ត្រូវបានរុឺម៉កកង់បីបុកពីក្រោយបណ្ដាលឲ្យដួលម៉ូតូ ព្រមទាំងក្រឡាប់រុឺម៉កឥណ្ឌាផងដែរ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចាប់បានវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរងរបួសខ្លួនប្រាណ ទើបសមត្ថកិច្ចមូលដ្ឋានមកដល់ដាក់ខ្នោះយកទៅសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងសាឡាងឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងកសាងសំណុះរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការបន្តតាមផ្លូវច្បាប់៕  ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print