នគរបាលស្រុកសូទ្រនិគមបង្ក្រាបមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន៧នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានចុះបង្រ្កាប​បទល្មើសគ្រឿងញៀនបាន៧នាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក អ៊ូ ចាន់ធី អធិការរង ទទួលការងារប្រឆាំង​គ្រឿងញៀនខុសច្បាប់ បាននាំកម្លាំងផ្នែកការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរ​បាលរដ្ឋបាលដានរុន និងប៉ុស្ដិ៍កៀនសង្កែ ធ្វើការចុះបង្ក្រាបការជូញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិជ្រៃជើង ឃុំកៀនសង្កែ និងភូមិគោកឬស្សីខាងត្បូង ឃុំដានរុន ។

ការបង្ក្រាបបានមុខសញ្ញាចំនួន ៧នាក់នោះមានមុខសញ្ញាជួញដូរ ១នាក់ និងមុខសញ្ញាចាត់ចែង ប្រើប្រាស់សារធាតុញៀន ៦នាក់ ព្រមទាំងវត្ថុតាងមួយចំនួន ដូចជាដាវសាំម៉ូរ៉ៃ និងកាំបិតចំនួន ៦ដើម , ម្ស៉ៅគ្រើមសថ្លា ១កញ្ចប់​តូច, ទូរស័ព្ទដៃចំនួន ៤គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ជនមុខសញ្ញាទាំង ៧នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានរៀបចំសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ តាមនីតិវិធី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print