អ្នកចម្រៀងប្រចាំខេត្តស្វាយរៀងនិងជាអ្នកកាសែតម្នាក់ត្រូវរថយន្តជិះបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖បុរសដែលគេស្គាល់ថាជាអ្នកចម្រៀងប្រចាំខេត្តស្វាយរៀងនិងបម្រើការងារនៃមន្ទីវប្បធម៏វិចិត្តសិល្បះខេត្តបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ខណះមាន រថយន្តសាំងយ៉ុងមួយគ្រឿងបើកគេចម៉ូតូនៅខាងមុខជ្រុលរួចទៅបុុកម៉ូតូមួយគ្រឿងផ្សេងទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨នេះ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះឡឹក ទិត្យ អាយុ៥២ឆ្នាំ មុខរបរ បម្រើការងារនៃមន្ទីវប្បធម៏និងវិចិត្រសិល្បះខេត្តស្វាយរៀងនិងជាអ្នកកាសែត រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយជិះម៉ូតូម៉ាកFUTURE ពណ៌មាស ស្លាកលេខ ស្វាយរៀង ១I ៦៨៥៦ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ បាន សៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញមានរថយន្តម៉ាក សាំងយ៉ុង ពណ៌ស្លែ ស្លាកលេខភ្នំពេញ ២AQ ៤៣៦១ បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរពីលិចមកកើតខណះនោះ

ក៏បានគេចចេញពីម៉ូតូដែលនៅខាងមុខរួចជ្រុលចង្កូតទៅបុកម៉ូតូម៉ាក FUTURE ពណ៌មាស ស្លាកលេខ ស្វាយរៀង ១I ៦៨៥៦ ពីចំហៀងក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរក្បែនោះជួយសង្គ្រោះដឹកមកមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយវត្ថុតាងទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print