កណ្តាល៖លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរ និងជា អនុប្រធានសាលាដំបុូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន ចោរកាន់ដំបងឬស្សីលួចស្ទាក់វាយប្លន់យកម៉ូតូ បានសម្រេចតែជាប់អន្ទាក់ប៉ូលីស ដាក់ពន្ធនាគារ បណ្តោះអាសន្នពីបទ”លួចមានស្ថានទម្ងន់ទោស”ដែលប្រព្រឹត្តនៅ ភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៤៥នាទី តាមមាត្រា៣៥៣ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៣(បី)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
ជនត្រូវចោទឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ .មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ អេម លាងសែ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល.មុខរបរ: កសិករ ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងជិះម៉ូតូឌុបបងស្រី និង ក្មួយប្រុសអាយុ៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុបានជួបឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ដៃកាន់ដំបងឬស្សីប្រវែងកន្លះម៉ែត្រ បានមកស្ទាក់គំរាមវ៉ៃទៅលើឈ្មោះ អេម លាងសែ ។ ភ្លាមនោះជនរងគ្រោះបានដួលម៉ូតូ រួចជនសង្ស័យបានលើកម៉ូតូជិះមកទិសខាងជើងបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវសហការណ៍ជាមួយកម្លាំងនគរបាលស្រុកស្អាងស្ទាក់ចាប់បានជនសង្ស័យខាងលើរួចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕ ឆ ដា