បញ្ជូនជនសង្ស័យ៣នាក់ពាក់ពន្ធ័ថ្នាំញៀន៤០៤កញ្ចប់ ទៅតុលាការ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យប្រុសស្រីជនជាតិវៀតណាម៣នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តធ្វើការបង្ហាញខ្លួនពាក់ពន្ធ័រក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៤០៤ កញ្ចប់តូចនិងបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨។

ពាក់ពន្ធ័និងករណីនេះមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយកាសែតនគរវត្តដឹងថាកម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារយុត្តិធម៌កាលពីវេលាម៉ោង ២២ និង៥០យប់នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់ ប្រុស០២ នាក់ ស្រី០១នាក់។

ប្រភពបន្តថាជនសង្ស័យទាំង៣នាក់មាន ៖ ១.ឈ្មោះ ហ្វៀង ធីធឿ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក មានទីលំនៅភូមិអូយាងតី សង្កាត់បិនហៀប ស្រុកតៀងតីង ខេត្តឡុងអាន ប្រទេសវៀត ណាម ។ ២.ឈ្មោះ វិន ធីបី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តទីនយ៉ាង ប្រទេសវៀតណាម និងទី៣.ឈ្មោះ ម៉ាយ ង៉ុកឡុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិឡុងនឿង ស្រុកកឹងឃូក ខេត្តឡុកអាង ប្រទេសវៀតណាម។

វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៨ កញ្ចប់ (៤០៤ កញ្ចប់តូច)មានទម្ងន់ ១០៤.៨៥ ក្រាម (គិតទាំងសំបកវិចខ្ចប់)។ កូនសៀវភៅចំនួន០១ក្បាល។ ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន។ កូនកន្ត្រៃ ចំនួន ០២។ នាឡិកាចំនួន ០១។ លោហៈធាតុពណ៌លឿងចំនួន០២វង់។

បច្ចុប្បន្នជនសង្ស័យទាំង៣ព្រមទាំង វត្ថុតាងដើម្បីត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print