ភ្នំពេញ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ សម្តេចពិជ័យសេនាទៀ បា ញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៌ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោ បាយ និង កិច្ចការបរទេស បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១២ ជាមួយបណ្តាលរដ្ឋមន្រ្តីការពារជាតិ ក្នុងតំបន់អាស៊ាន ដែលប្រទេសសឹង្ហបូរីធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក អ៊ឹង អេងហែន រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១២ ក្រៅពីការអនុមត័ទៅតាមរបៀបវរៈដែលបានគ្រោងទុក កិច្ច ប្រជុំបានលើកឡើងពីការគំរាម កំហែងផ្នែក ភេរវកម្ម និង អាវុធប្រល័យលោក មានអាវុធគីមី ជីវសាស្រ្ត និង វិទ្យុសកម្ម ។ កិច្ចប្រជុំបានធ្វើការពិភាក្សា និង ផ្លាស់ប្តូរទស្សនៈដោយផ្តោតទៅលើការប្រឆាំងមនោគមវិជ្ចាភេរវកម្ម និង រាល់ភាពប្រឈមទាំងឡាយដែលត្រូវរួមគ្នាដោះស្រាយ តាមរយះការបង្កើន កិច្ចសហប្រតិបត្តការ ការហ្វឹកហ្វឺន ល្បាតរួមគ្នា និង ការចែករំលែកព័ត៌មាន គ្នាទៅវិញទៅមក ។ រដ្ឋមន្ត្រីការពារជាតិអាស៊ានចាត់ ទុក សន្តិសុខល្អប្រសើរនៅ ក្នុងតំបន់អាស៊ាន គឺ ជាចលករដ៏សំខាន់នៅក្នុងដំបន់អាស៊ី ប៉ា ស៊ីភិច។
ការផ្លាស់ប្តូរទស្សនៈនោះ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិថ្លែងថា៖បើទោះ ជាស្ថានភាពសន្តិសុខនៅ ក្នុងតំបន់អាស៊ាន មានស្ថិរភាពជារួម ប៉ុន្តែសក្តានុពលហានិភ័យនៃសន្តិសុខនិងស្ថិរភាព នៅតែបន្តមាន។ ទោះជាភេរវកម្មកំពុងត្រូវបានទប់ស្កាត់ ប៉ុន្តែបន្តគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថានការណ៍សន្តិសុខតំបន់វាជាបញ្ហាព្រួយបារម្ភរួមរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតជាច្រើន។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១២ នាពេលនេះបានឯកភាពកែប្រែកិច្ចប្រជុំអគ្គមេបញ្ជាការកង ទ័ពអាស៊ានក្រៅផ្លូវការអោយទៅជាកិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ាន ផ្លូវការវិញត្រូវចាប់អនុវត្ត នៅប្រទេសថៃ ដែលប្រទេសនេះត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅ ឆ្នាំ ២០១៩ ខាងមុខ៕សុខដុម
...