ភ្នំពេញ៖ មានករណីផ្ទុះសេខ្សែភ្លើងក្នុងរោ ងសិប្បកម្មកែឆ្នៃឈើធ្វើតុទូមួ យកន្លែងក្បែរអធិការដ្ឋាននគរបា លខណ្ឌចំការមន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានជាខ្លាំ ងកាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយចេញយ៉ា ងខ្លាំងពីក្នុងរោងសិប្បកម្មឈើដែ រកែឆ្នៃរួច ដោយឃើញដូច្នេះក៏មានការភ្ញាក់ផ្ អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងបានទំនាក់ទំនងទៅសម្ថកិច្ចមូ លដ្ឋានឲ្យជួយអន្តរាគមន៍ផងដែរ ហើយភ្លាមៗបុគ្គលិកជាច្រើននាក់ដែ រធ្វើការរោងសប្បកម្មនោះ បានជួយអន្តរាគមន៍ម្នាក់មួយដៃមួ យជើង ដោយមានអ្នកខ្លះតទុយយោទឹកមកបាញ់ អ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គី ភ័យមកបាញ់ មិនយូរប៉ុន្មានក៏បានរលត់ទៅវិ ញផងដែរ ដោយមិនបានប្រើប្រាស់រថយន្តពន្ លត់អគ្គីភ័យនោះទេ ។
ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ធានថា គឺជាករណីឆ្លងចរន្តអគ្គីសនី ទើបបណ្ដាលមកពីផ្ទុះសេខ្សែភ្លើ ងទើបបង្កឲ្យមានការឆាបឆេះយ៉ាងនេះ ៕ដោយ៖ ភារ៉ា ដង្កោ