មេឃភ្លៀងស្ត្រីម្នាក់ដើរទៅលេងម៉ែក្មេកឆ្លងចរន្តអគ្គីសនីឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ កម្មការនីរោងចក្រម្នាក់ ដើរទៅលេងម្ដាយក្មេក ខណៈពេលភ្លៀងទឹកលិចផ្លូវអស់ តែអនិច្ចារដើរក្បែរបង្គោលភ្លើង បែរជាឆក់ស្លាប់មួយរំពេច។
ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ កាលពីម៉ោង៧យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវលំ ចូលក្នុងភូមិទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សពនារីរងគ្រោះមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរ​កម្មករោងចក្រ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង ។
តាមសាកសីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុបន្ទាប់ពីមេឃបានធ្លាក់ភ្លៀងមួយមេធ្វើអោយផ្លូវលិចអស់ក្រោយមកក៏មានស្ត្រីម្នាក់បានដើរលុយទឹកដើម្បីទៅលេងម្តាយក្មេងដែលនៅជិតនោះដែរខណះកំពុងដែរស្រាប់តែប៉ះចំខ្សែភ្លើងទើបឆក់ដួលស្លាប់មួយរំពេច​ភ្លាមនោះអ្នកជិតខាងបានហៅរថយន្តសង្គ្រោះកងពលតូចលេខ៩១១ដើម្បីមកសង្គ្រោះតែដោយអកុសលក្រុមគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print