ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ឃុំរាម ស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីម៉ោង ២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មានមនុស្ស៤នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ បណ្តាលមកពីបាតុភូតធម្មជាតិរន្ទៈ បាញ់ នៅចំណុចអូរទា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពឲ្យដឹងថា រន្ទះបាញ់ស្លាប់មនុស្ស និងរងរបួសខាងលើនេះ គឺនៅគ្រាជនរងគ្រោះទាំង ៦នាក់កំពុងជ្រកភ្លៀងជុំគ្នា នៅក្នុងរោង ឬផ្ទះតូចមួយជុំគ្នា មានទីតាំងស្ថិតក្នុង ការដ្ឋានដឹកដីមួយកន្លែង នៅតាមផ្លូវឆ្ពោះទៅកាន់វត្ត សមាធិ ស្ឋិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍ពីនគរបាលស្រុកព្ រៃនប់បញ្ជាក់ថា ជនរងគ្រោះដែលស្លាប់និងរបួសរួមមា ន ៖
1/ឈ្មោះ សាន ក្រិន ភេទប្រុស អាយុ16ឆ្នាំ មានទីលំនៅ ឃុំដា ស្រុកចិកបូរី ខេត្តក្រចេះ មុខរបរកម្មករសំណង់(ស្លាប់)
2/ឈ្មោះ ទក ភេទប្រុសអាយុ30ឆ្នាំ មានទីលំនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់(ស្លាប់)។
3/ឈ្មោះ ទុយ ភេទប្រុស អាយុ20ឆ្នាំមានទីលំនៅ ភូមិព្រែកខ្មៅ ឃុំស្រែក្នុង ជុំគីរី ខេត្តកំពត មុខរបរកម្មករ(ស្លាប់)។
4/ឈ្មោះចាន់ សឿន ភេទប្រុស អាយុ52ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមេការសំណង់(ស្លាប់)។
5/ឈ្មោះទុយ ឡែម ភេទប្រុស អាយុ44ឆ្នាំមានទីលំភូមិព្រែកខ្ មៅឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់(រងរបួសធ្ងន់) ។
6/ឈ្មោះស រាម ភេទប្រុសអាយុ45ឆ្នាំមានទីលំ នៅនិងមុខរបរដូចជនរងគ្រោះទីទី5( រងរបួសធ្ងន់)។ បើតាមរបាយការណ៍បន្ថែមថា ជនរងគ្រោះទាំងអស់ទើបតែមកស្នាក់ នៅកន្លែងកើតហេតុខ្លះបាន4ឬ5ថ្ងៃ ហើយខ្លះទៀត ទើបតែបាន1ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការ សំណង់។
បច្ចុប្បន្ន សាកសពបានប្រគល់ជូនឲ្យសាច់ញាតិ យកទៅស្រុកកំណើតធ្វើ បុណ្យតាមប្រពៃណីយ៍៕ឆ្លាម សមុទ្រ