អបអរសាទរMiss Grand Cambodia បន្តនាំមុខការបោះឆ្នោតជុំទី២

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា ឌី លីកា Miss Grand Cambodia ដែលបានស្លៀកឈុតតំណាងជាតិ មានឈ្មោះថា ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ” បន្តទទួលបាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​ពី​ការ Like  និង Share ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់ Miss Grand International 2018នៅប្រទេសមីយ៉ាន់ម៉ា។

ក្រោយដាក់ឲ្យមានការបោះឆ្នោតជុំទី២ស្វែងរកអ្នកមានពិន្ទុខ្ពស់ជាងគេនោះគឺពេលនេះគេបានរកឃើញកញ្ញាឯកទាំង៥នាក់រួចហើយក្នុងនោះកម្ពុជាបន្តនាំមុខអស់កញ្ញាឯកទាំងអស់។  ការប្រកាសនេះធ្វើឡើងក្រោយពីកញ្ញាឯកកម្ពុជាត្រូវជួបប្រកួតជាមួយម្ចាស់ម្កុដកំពូលសម្រស់ប្រចាំប្រទេស១០ផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយគណកម្មការ។

លំដាប់​ពិន្ទុ លើឈុត​តំណាង​ជាតិ របស់ Miss Grand កម្ពុជាបានវ៉ាដាច់ Miss Grandវៀតណាម ឈរលើកកំពូលតារាង។ ចំណាត់ថ្នាក់លេខ៣ពីការបោះឆ្នោតបានទៅលើកញ្ញាឯកមកពីប្រទេស ឥណ្ឌូនេស៊ី ចំណាត់ថ្នាក់ទី៤គឺប្រទេសមិចស៊ិចកូ និងទី៥ប្រទេស ប៉ារ៉ាហ្គាយ។ ​ ចំណែក​ឯឈុត​តំណាង​ជាតិ​៥ប្រទេស​ផ្សេង ដែល​ជ្រើស​រើស​ដោយ​គណៈកម្មការ​នៃ​ការ​ប្រកួត Miss Grand International 2018 ​នឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខ នេះដើម្បីរួមគ្នាប្រកួតជាថ្មីដោយជ្រើសរើសយកម្ចាស់ជ័យលាភីស្លៀកឈុតតំណាងជាតិ ដោយការសម្រេចពីគណកម្មការប្រកួត។

គួរបញ្ជាក់ដែរថាឈុត​តំណាង​ជាតិ​ទាំង​២០ តំណាងជាតិទាំងអស់បាន​ដាក់​ឲ្យបោះឆ្នោតនៅ​លើ​បណ្តាញ​សង្គម​ម្តង​ទៀត ដោយ​ជម្រុះ​នៅ​សល់​តែ១០​ឈុតប៉ុណ្ណោះ ក្នុង​នោះ​មាន​ឈុត​តំណាង​ជាតិ​ចំនួន​៥ ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត និង​៥​ទៀត​ជា​ការ​ជ្រើស​រើស​ដោយ​គណៈ​កម្មការ​ប្រកួត។

ឈុត​តំណាង​ជាតិ​ Miss Grand International 2018 ដែល​ល្អ​បំផុត​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​គណៈ​កម្មការ ឯការ​ប្រកាស​លទ្ធផល​ធ្វើ​ឡើង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នា​ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ​២០១៨៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print