អាជ្ញាធរខេត្តបាត់ដំបងចុះបង្ក្រាបទីតាំងលក់សត្វព្រៃមួយករណីឃាត់ខ្លួនមនុស្ស៦នាក់ដកហូតសត្វព្រៃជាង៦០០ក្បាល

ចែករំលែក៖

ខេត្តបាត់ដំបង៖​​ កំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានសហការ ជាមួយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើខេត្ត.ស្រុក.រួមនិងអាជ្ញាធររដ្ឋបាលស្រុកផងនោះ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងដាក់លក់សត្វព្រៃខុសច្បាប់មួយករណីដោយធ្វើការឃាត់ខ្លួនក្រុមអ្នកលក់ចំនួន៦នាក់។

លោកវរសេនីយ៍ទោ ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានប្រាប់អោយដឹងថា៖កិច្ចប្រតិបត្តិការខាងលើនេះដែរ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥ចំនុចភូមិពុកឆ្មារ.ឃុំអន្លង់វិល.ស្រុកសង្កែ.ខេត្តបាត់ដំបង ដែលជាលទ្ធផលកម្លាំងមន្ត្រីជំនាញបង្ក្រាប ឃាត់ខ្លួនក្រុមអ្នកលក់បានចំនួន ៦នាក់ ដកហូតសត្វ១០ប្រភេទស្មើរនិងចំនួនសរុប៦៨៦ក្បាល។

លោកបន្តថា៖ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក្រុមអ្នកលក់ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងរៀបចំក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី។

ចំណែកសត្វព្រៃចំនួន៦៨៦ក្បាល ត្រូវបានអាជ្ញាធរសហការរៀបចំធ្វើពិធីដុតបំផ្លាញចោលនៅអធិការដ្ឋាននគរបាលស្រុកសង្កែ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print