ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាបានប្រកាសបើកមហោស្រពភាពយន្ដកូរ៉េលើកទី៩នៅកម្ពុជាហើយ កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកាដែលធ្វើ ឡើងនៅរោងភាពយន្ដលេជេនស៊ីនេម៉ា ទួលគោកក្រោមការចូលរួមពីមន្ដ្រីរដ្ឋា ភិបាលកម្ពុជា មន្ដ្រីស្ថានទូតនានាប្រចាំ នៅកម្ពុជាផងដែរ ។
មហោស្រពភាពយន្ដលើកទី៩ឆ្នាំ ២០១៥នេះត្រូវបានស្ថានទូតសាធារណ រដ្ឋកូរ៉េប្រចាំនៅកម្ពុជាជ្រើសរើសយក ស្នាដៃចំនួន៥រឿងរបស់អ្នកដឹកនាំរឿងដ៏ ឆ្នើមរបស់កូរ៉េគឺលោក លី ជន់អ៊ីក (LEE JoonIk)មកចាក់បញ្ចាំងចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះនៅរោង ភាពយន្ដលេជេនស៊ីនេម៉ាទួលគោក ។
អ្នកដឹកនាំរឿងវ័យ៥៦លោក លី ជន់អ៊ីក (LEE JoonIk) បានបញ្ជាក់ថា លោកពិត ជារំភើបរីករាយដែលស្ថានទូតកូរ៉េរបាន ជ្រើសរើសខ្សែភាពយន្ដទាំង៥រឿងមក ដាក់បញ្ចាំងក្នុងមហោស្រពភាពយន្ដ លើកទី៩នេះ។ លោកបន្ដថាកន្លងមក លោកធ្លាប់បានដឹកនាំខ្សែភាពយន្ដចំនួន ១១រឿងមកហើយៗខ្សែភាពយន្ដទាំង៥ ដែលយកមកដាក់បញ្ចាំងនៅពេលនេះ មានពីររឿងជារឿងបែបប្រវត្ដិសាស្ដ្រនិង៣រឿងទៀតជាខ្សែភាពយន្ដបែបសម័យ ទំនើបបច្ចុប្បន្ន ។
លោកបញ្ជាក់ដែរថា លោកចង់ចែក រំលែកបទពិសោធន៍ជាមួយផលិតករនៅកម្ពុជាប្រសិនបើមានឱកាសណាមួយ អំណោយផលហើយលោកក៏រំពឹងទុកដែរថានឹងមានស្នាដៃខ្សែភាពយន្ដដែលផលិត រួមគ្នារវាងផលិតករខ្មែរនឹងកូរ៉េនៅពេលអនាគតផងដែរ ។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ លោក សោម សុគន្ធ ថ្លែងក្នុង ពិធីប្រកាសបើកនេះថាមហោស្រពភាពយន្ដគឺជាទីកន្លែងជួបជុំសម្រាប់ឈ្វេង យល់ផ្លាស់ប្ដូរនិងផ្ដល់ការគោរពគ្នាទៅ វិញទៅមកហើយវាគឺជាស្ពានចម្លងរវាងប្រជាជាតិមួយទៅកាន់ពិភពលោកក្នុង ការផ្លាស់ប្ដូរវប្បធម៌ចំណេះដឹងនិងបទ ពិសោធន៍រវាងមនុស្សជាតិផងដែរ ។
លោកលើកឡើងដែរថា តាមរយៈស្នាដៃ ជំនាញបច្ចេកទេសផលិតរបស់ផលិតករកូរ៉េនឹងផ្ដល់ជាគំរូឱ្យផលិតករភាពយន្ដ កម្ពុជាសិក្សាឈ្វេងយល់រៀនសូត្រដក ស្រង់បទពិសោធន៍ល្អៗជួយបង្កើនសមត្ថភាពយដល់ពួកគេសម្រាប់កសាងស្នាដៃភាពយន្ដរបស់ខ្លួនឱ្យកាន់តែមានគុណ ភាពល្អប្រសើរ។ លោកបន្ដទៀតថា ស្នា ដៃខ្សែភាពយន្ដទាំង៥រឿងរបស់ផលិតករខាងលើនឹងផ្ដល់ឱកាសជាថ្មីម្ដងទៀតដល់ទស្សនិកជនពិសេសយុវជនកម្ពុជាដើម្បីឱ្យឈ្វេងយល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនកូរ៉េនិងពីភាពរីកចម្រើននិងភាពសម្បូរបែបនៃឧស្សាហកម្មភាពយន្ដកូរ៉េ។ លោក ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលបានជួយឧបត្ថម្ភ ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការអភិរក្សថែរក្សាការពារបេតក ភណ្ឌវប្បធម៌ជាតិកម្ពុជាពិសេសលើវិស័យ ភាពយន្ដ ។
លោករំពឹងថា ព្រឹត្ដិការណ៍មហោស្រព ភពយន្ដនេះនឹងក្លាយជាព្រឹត្ដិការណ៍វប្ប ធម៌ដ៏សំខាន់មួយនិងទទួលបានការគាំទ្រពីសាធារណជនដែលនិយមគាំទ្រភាព យន្ដកូរ៉េ ៕
ដោយ៖ វឌ្ឍនា