ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជ ធានីភ្នំពេញ បានបង្ហើបឱ្យដឹងថា មាន ក្រុមក្មេងស្ទាវទាំងប្រុសទាំងស្រីបាន ពពាក់ពពួនគ្នាលក់និងជក់ថ្នាំញៀននៅ ក្នុងផ្ទះសំណាក់៧ពណ៌ទាំងយប់ទាំងថ្ងៃ ។ ផ្ទះសំណាក់៧ពណ៌នេះស្ថិតនៅទល់មុខ ប៉ុស្ដិ៍នគរបាលបឹងសាឡាងនិងទល់មុខ ឈៀងខាងកើតសាលាសង្កាត់បឹងសា ឡាង តែពួកគាត់ជាប្រជាពលរដ្ឋពុំដែល ឃើញអាជ្ញាធរនិងសមត្ថកិច្ចនៅទីនោះ រវីរវល់បង្ក្រាបឡើយ ។
ប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹង ដែរថា ការដែលក្រុមក្មេងស្ទាវទាំង ប្រុសទាំងស្រីនាំគ្នាចូលទៅសម្ងំលក់និង ជក់ថ្នាំញៀននៅក្នុងផ្ទះសំណាក់៧ពណ៌ នេះមិនមែនទើបតែកើតមានថ្មីៗនោះ ទេ គឺក្រុមក្មេងទាំងនោះបានធ្វើសកម្ម ភាពយូរមកហើយ ។ ចំពោះម្ចាស់ផ្ទះ សំណាក់វិញទំនងជាមិនខ្វល់ចំពោះក្មេង ស្ទាវចូលទៅជួលបន្ទប់ដើម្បីលក់និងជក់ ថ្នាំញៀននេះទេ គឺដឹងតែម្យ៉ាងឱ្យតែក្រុម ក្មេងស្ទាវទាំងនោះមានលុយជួលបន្ទប់ ស្នាក់នៅចង់អាយុប៉ុន្មាន សិស្សសាលា គ្មានលិខិតស្នាមអត្ដសញ្ញាណបណ្ណអ្វីក៏ ដោយ ឱ្យតែបានលុយគឺអូ-ខេ ។
ប្រជាពលរដ្ឋបានបន្ដថា ក្រុមក្មេង ដែលចូលទៅជក់ថ្នាំញៀនទាំងនេះពេល ខ្លះថ្នាំញៀនបានពង្វក់ស្មារតីពួកគេ ហើយពួកគេបានស្រែកឡូឡារវើរវាយ ដូចមនុស្សឆ្កួតរំខានដល់ការរស់នៅនិង ធ្វើឱ្យមានភាពភ័យខ្លាចដល់ប្រជាពល រដ្ឋក្បែរនោះថែមទៀតផង។
ជុំវិញព័ត៌មានដែលប្រជាពលរដ្ឋ បង្ហើបឱ្យដឹងខាងលើនេះ នគរវត្ដមិន អាចរកការបំភ្លឺពីម្ចាស់ផ្ទះសំណាក់យី ហោ ៧ពណ៌ បានទេ ព្រោះពុំមានលេខ ទូរស័ព្ទ ។
ដោយឡែកប្រជាពលរដ្ឋនៅក្នុង សង្កាត់បឹងសាឡាងខណ្ឌទួលគោកដដែល នេះបានបង្ហើបឱ្យដឹងទៀតថា នៅម្ដុំប្លុក ផ្ទះយាយ ផាន ក៏មានកន្លែងលួចលាក់ បើកហ្គេមបាញ់ត្រីដោយមិនលើកស្លាក យីហោទៀតផង ។ បើមើលពីក្រៅអ្នក មិនដឹងគឺមិនដឹង តែបើអ្នកដែលដឹង ពេលចូលទៅដល់ខាងក្នុងទើបដឹងថាសុទ្ធសឹងតែក្រុមក្មេងស្ទាវទាំងការលេងល្បែងបាញ់ត្រី ភ្នាល់ដាក់លុយធំៗនិងលក់ជក់ គ្រឿងញៀនទល់ភ្លឺផងដែរ ។ កន្លងទៅពួក គាត់តែងតែឃើញសមត្ថកិច្ចចុះទៅ បង្ក្រាបកន្លែងមួយចំនួនទោះជាមានលើកស្លាកក៏ដោយតែចំពោះហ្គេមកន្លែង បាញ់ត្រីលួចលាក់មួយនេះមិនត្រូវបាន ចុះបង្ក្រាបនោះទេបើទោះគេដឹងថាអាជ្ញាធរនិងសមត្ថកិច្ចដឹងហើយក្ដី ។ ការមិន ចុះបង្ក្រាបនេះពួកគាត់ជាប្រជាពលរដ្ឋ សង្ស័យថា អាជា្ញធរនិងសមត្ថកិច្ច សង្កាត់បឹងសាឡាងមួយចំនួនទុកគ្រាន់ ចិញ្ចឹមឆ្នា*ំងបាយរបស់ពួកគាត់ ។
ប្រជាពលរដ្ឋបានឱ្យដឹងដែរថា បច្ចុប្បន្នក៏ដូចជាពេលកន្លងទៅនៅក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មាន ករណីចោរលួចនិងឆក់កើតឡើតជាបន្ដ បន្ទាប់ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ បឹងសាឡាងនេះមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសន្ដិសុខសុវត្ថិភាពទាំងពេលយប់និងពេលថ្ងៃ ។ សកម្មភាពដែលបានកើត ឡើងខាងលើនេះពួកគាត់សង្ស័យថាបានផ្ដើមចេញពីការមិនបង្ក្រាបក្រុមក្មេង ស្ទាវលក់និងជក់ថ្នាំញៀនព្រមទាំងល្បែងហ្គេមបាញ់ត្រីភ្នាល់លុយព្រមទាំងបង្កប់ ក្រុមលក់និងជក់ថ្នាំញៀនខាងលើនេះតែ ម្ដង។
ប្រជាពលរដ្ឋបានបញ្ជាក់ថា បើ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមួយ ចំនួនមិនទុកកន្លែងទាំងអស់នេះចិញ្ចឹម ឆ្នាំងបាយទេនោះ ម្ល៉េះប្រាកដជាចុះបង្ក្រាប បាត់ទៅហើយ ព្រោះទីតាំងកន្លែងក្រុម ជក់ថ្នាំញៀនស្ថិតនៅក្បែរច្រមុះសាលា សង្កាត់និងនគរបាលប៉ុស្ដិ៍បឹងសាឡាង ។
ជុំវិញព័ត៌មានដែលប្រជាពលរដ្ឋ បង្ហើបឱ្យដឹងខាងលើនេះលោក គឹម កូលីដូ នាយនគរបាលប៉ុស្ដិ៍បឹងសាឡាង បានប្រាប់នគរវត្ដតាមទូរស័ព្ទថា កម្លាំង របស់លោកតែបង្ក្រាបនៅទីតាំងនេះ៣-៤លើកមកហើយដោយចាប់បញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែពួកគេនៅមិនរាងចាលចេះតែមក ស្នាក់នៅបង្កភាពអនាធិបតេយ្យទៀត។ ករណីនេះលោកនឹងមានវិធានការបង្ក្រាបតទៅទៀតប្រសិនបើកើតមានដូចសេច ក្ដីរាយការណ៍ប្រជាពលរដ្ឋមែននោះ ។
លោកនាយប៉ុស្ដិ៍បញ្ជាក់ក្មេងៗទាំង នោះភាគច្រើនមកពីចម្ងាយមកជួល បន្ទប់ដេក តែពេលសមត្ថកិច្ចទៅឆែក ឆេរមិនសូវដែលរកឃើញថ្នាំញៀនទេ ៕
ដោយ៖ លី ហ៊ាង