តាមលទ្ធផលស្រាវជ្រាវមួយដែលសារព័ត៌មាន Sunday Mirror ទើបតែ បានប្រកាសថា ក្រុមអ៊ិលស្លាមបង្កើតរដ្ឋIS បានទិញដីនៅតំបន់ដាច់ស្រយាល ស្ថិត នៅក្នុងភូមិមួយក្នុងប្រទេសបូស្នៀជាប់ព្រំ ដែន Herzegovina ។ ទីតាំងនោះទុក សម្រាប់ហ្វឹកហាត់ក្រុមឧទ្ទាមក្នុងការវាយ ប្រហារនៅក្នុងតំបន់អឺរ៉ុបនិងអាមេរិក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មាន ខ្មាន់កាំភ្លើង១២នាក់ត្រូវបានហ្វឹកហាត់ នៅក្នុងភូមិOsveក្រោយមកទៅកាន់ទី លានប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ។ ខ្មាន់ កាំភ្លើង៥នាក់ក្នុងចំណោមនោះបានស្លាប់ ដោយសារតែការវាយប្រហារពីអាមេរិក និងសម្ពន្ធមិត្ដ ។
សារព័ត៌មាន Sunday Mirror បាន ផ្សាយថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នំ ហើយមិនត្រូវបានប្រព័ន្ធGPSកំណត់ នោះឡើយ ។ នៅទីនោះគេអាចចូលទៅ បានតាមផ្លូវយ៉ាងលំបាកឡើងចុះជ្រោះភ្នំតូចៗ ប៉ុន្ដែម៉ូតូអាចចូលទៅបាន ។
ទីតាំងនោះត្រូវបានក្រុមអ៊ិះស្លាមបង្កើត រដ្ឋ មកពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្វ្រិក ខាងជើងជ្រើសរើសធ្វើជាទីតាំងហ្វឹកហាត់ ក្រុមឧទ្ទាម ។ មន្ដ្រីសន្ដិសុខនៅតំបន់អឺរ៉ុប បានឱ្យដឹងថា តំបន់ព្រំដែនប្រទេសបូស្នៀ និងHerzegovina ត្រូវបានក្រុមអ៊ិំស្លាម ប្រើប្រាស់ទុកសម្រាប់ធ្វើជាឈ្នាន់វាយ ប្រហារទៅលើទីតាំងនានានៅលោកខាងលិច ។
កន្លងមកប្រធានាធិបតីអាមរិកនៅក្នុង មន្ទីរប៉ង់តាហ្គោនពីដំណើរការប្រឆាំង ក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋIS លោក អូបាម៉ា បានភ្លាត់សម្ដីថា “កំពុងតែហ្វឹកហាត់ ក្រុមអ៊ិលស្លាមបង្កើតរដ្ឋIS ” ។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធា នាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីការពារជាតិអាមេរិកលោក Ashton Carter ពិភាក្សាពីសកម្មភាពប្រឆាំងក្រុមភេរវកម្មIS ដែលកំពុងតែគ្រប់គ្រងទឹកដី មួយផ្នែកធំនៅអ៊ីរ៉ាក់ និងស៊ីរី ។ មាន ប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីអូបាម៉ាបញ្ជាក់ថា អាមេ រិកបន្ដហ្វឹកហ្វឺននិងជួយដល់កងកម្លាំង ក្នុងស្រុកតស៊ូវាយប្រហារក្រុមIS នៅ លើដីគោកដែលកន្លងមកមានភាពយឺតយ៉ាវ ។
លោកអូបាម៉ាបញ្ជាក់ថា មិន អាចវាយប្រហារទៅលើក្រុមIS តែពី លើដែនអាកាសនោះឡើយ ការយកឈ្នះ បានអាស្រ័យទៅលើទាហានក្នុងស្រុកដែល ទទួលបានការហ្វឹកហាត់ពីកម្លាំងឯកទេស មកពីបរទេស ។ លោក អូបាម៉ា បញ្ជាក់ ដោយប្រើពាក្យកាត់មួយទៀតសំដៅទៅលើក្រុមISថា “Ramadi មានប្រៀបធ្វើឱ្យកម្លាំងទាហានអ៊ីរ៉ាក់ធ្លាក់ក្នុងសភាពចលាចល ។ដូច្នេះជាមួយនឹងជំហាន បន្ថែមដែលបានស្នើឡើងកាលពីខែមុន យើងបានបង្កើតសកម្មភាពហ្វឹកហាត់ ដល់កម្លាំងទាហាន ISIL ក្នុងនោះមាន ទាំងក្រុមស្ម័គ្រចិត្ដមកពីក្រុមសាន់នីនៅខេត្ដអែនបាផង” ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្ដីអ្នកប្រវត្ដិ វិទូអាមេរិកដែលបានចោទប្រកាន់ក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋISថា ជាកម្លាំងទាហាន ដែលរដ្ឋាភិបាលអាមេរិកបានបង្កើត ឡើងដោយសម្ងាត់ដើម្បីអុកឡុកបង្ក អសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា ។ អ្នក ស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិកលោក Webster Tarpley បានបញ្ជាក់ថា មេដឹកនាំក្រុមIS លោក Abu Bakral Baghdadi ជាបុគ្គលដែលមានទំនាក់ ទំនងជិតស្និទ្ធបំផុតជាមួយសមាជិកព្រឹទ្ធសភាអាមេរិកលោក ចន មិកខែន ។
សាស្ដ្រាចារ្យ Webster Tarpley ជាអ្នក ឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្ដ្រធ្លាប់បង្កឱ្យមានវិវាទក្នុងជួររដ្ឋាភិបាលអាមេរិកក្រោយពេលដែលលោកចេញផ្សាយ សៀវភៅស្រាវជ្រាវស្ដីពីការវាយប្រហារ ភេរវកម្ម១១ កញ្ញា ។ ខ្លឹមសារនៅក្នុង សៀវភៅ ១១ កញ្ញា បានបញ្ជាក់ច្បាស់ ថា ក្រុមភេរវកម្មនៅទូទាំងពិភពលោក សុទ្ធសឹងតែបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកទទួលបានការគាំទ្រពីអាមេរិក ដោយសម្ងាត់ ។ នេះមិនមែនជាលើកទី មួយឡើយដែលសាស្ដ្រាចារ្យ Webster Tarpley ចោទប្រកាន់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ការបង្កើតក្រុមអ៊ិបស្លាមបង្កើតរដ្ឋ ។ កន្លងមក បណ្ដាញទូរទស្សន៍ប្រេសធីវី របស់អ៊ីរ៉ង់ ក៏បានធ្វើបទសម្ភាសន៍ជាមួយសាស្ដ្រា ចារ្យ Webster Tarpley ពីមូលហេតុដែល លោកចាត់ទុកថា រដ្ឋាភិបាលអាមេរិក ជាអ្នកបង្កើត និងនៅពីក្រោយក្រុម អ៊ិ ស្លាមបង្កើតរដ្ឋ ។
តាមប្រសាសន៍ របស់លោក Webster Tarpley ប្រភព ផ្គត់ផ្គង់ថវិកា និងសព្វាវុធដល់ក្រុមIS និងក្រុមភេរវកម្មនានា សម្រាប់ធ្វើ សកម្មភាពគឺមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធបំផុត របស់អាមេរិកនៅមជ្ឈិមបូព៌ា ។ លោក ក៏បានចោទប្រកាន់អ្នកដែលផ្ដល់ថវិកា ដល់ក្រុមIS ជាព្រះអង្គម្ចាស់ Abdul Rahmanal Faisal ជាមួយនឹងព្រះអង្គ ម្ចាស់ Turki bin Faisal al Saud ធ្លាប់ កាន់តំណែងជាឯករាជទូត ប្រចាំនៅអា មេរិក ។ ដូច្នេះប្រសិនបើអាមេរិកពិតជា ចង់កម្ចាត់ក្រុមIS នោះគ្រាន់តែចេញ បញ្ជាមួយម៉ាត់ឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្នើឱ្យបញ្ចប់ការផ្ដល់ជំនួយសព្វាវុធ និងថវិកាក្រុមISនឹងបញ្ចប់ទៅដោយ ស្វ័យប្រវត្ដិមិនចាំបាច់បង្កើតសម្ពន្ធមិត្ដវាយប្រហារបន្លំភ្នែកពិភពលោកនោះ ឡើយ ។
មូលហេតុមួយទៀតលោក Tarpley បញ្ជាក់ថា ទួរគីជាប្រទេស ដែលមានកម្លាំងទាហានខ្លាំងបំផុតនៅ ក្នុងសម្ពន្ធមិត្ដណាតូ ហើយមានភូមិ សាស្ដ្រជាប់ព្រំដែនស៊ីរីនិងអ៊ីរ៉ាក់ ទាំង នោះហើយធ្វើឱ្យលោកដាក់សំណួរសួរថា ហេតុអ្វីបានជាទួរគីមិនរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់នៅតំបន់ដែលISកំពុងតែ គ្រប់គ្រងក្នុងពេលដែលអាមេរិក និងណា តូប្ដេជ្ញាកម្ចាត់ក្រុមISនោះ ។ អ្នកប្រវត្ដិ វិទូអាមេរិករូបនេះបានបង្ហាញការមន្ទិលសង្ស័យដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលប្រកាសពីការប្ដេជ្ញាវាយប្រហារ ក្រុមIS ប៉ុន្ដែបែរជាបដិសេធបង្កើត សម្ពន្ធមិត្ដជាមួយរដ្ឋាភិបាលស៊ីរីបាសា អាល់អាសាដ ក្នុងការវាយប្រហារយក ឈ្នះក្រុមISដោយប្រើប្រាស់រយៈពេលខ្លី ។
ចំណុចចុងក្រោយដែលលោក Tarpley សង្ស័យនោះពាក់ព័ន្ធនឹងក្រុមហ៊ុនអ៊ីនធើណេតដែលក្រុមIS ប្រើប្រាស់បណ្ដាញ សង្គមប្រព័ន្ធអ៊ីនធើណេតសម្រាប់ប្រកាស ជ្រើសរើសខ្មាន់កាំភ្លើងថ្មីមកពីគ្រប់ទិសទីជុំវិញពិភពលោក ។
លោក Tarpley បញ្ជាក់ថា បណ្ដាក្រុមហ៊ុនអ៊ីនធើណេត ធំបំផុតសុទ្ធសឹងតែមានទីតាំងនៅអាមេរិក ក្រោមការគ្រប់គ្រងរបស់អាមេរិក តើហេតុអ្វីបានជាអាមេរិកមិនកាត់ បន្ថយការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើ ណេតរបស់ក្រុម IS ? ៕
ប្រែសម្រួល៖ ម៉ែវ សាធី