ខេតស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តស្ទឹងត្រែងចុះឃាត់ខ្លួនពីបទ ប្រើហិង្សាដោយចេតនា បង្ខាំងមនុស្សគម្រាមសម្លាប់និងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការ ។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ ថងសាមៃ តឿយ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរស់នៅភូមិបានហួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលបានបន្តថា យោងតាមដីកាបង្កាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត មាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ មន្ត្រីនគរបាលព្រហ្មទណ្ឌបានឈានទៅដល់ការចុះឃាត់ខ្លួនខណៈពេលជនសង្ស័យបានប្រើហិង្សាដោយចេតនា បង្ខាំងមនុស្សគម្រាមសម្លាប់ និងប្រើប្រាស់ថ្នាំញៀន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ភូមិ-ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅពន្ធនាគារខេត្តស្ទឹងត្រែង ៕
ដោយ៖ អ៊ុច សាវុទ្ធ