ភ្នំពេញ៖ យុវជនវ័យ១៨ឆ្នាំម្នាក់ បានលង់ទឹកស្លាប់នៅពេលដឹកគោយក ទៅលាងទឹកនៅស្រះចិញ្ចឹមត្រី ប៉ុន្ដែ ការស្លាប់នេះឪពុកម្ដាយមិនអស់ចិត្ដខំ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ ម៉ែតតែពេលទៅដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់ហើយទើបដឹកសពមកផ្ទះទាំងយំសោកបោកខ្លួន ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងស្រះចិញ្ចឹមត្រីមួយកន្លែង ក្នុង ក្រុម៨ ភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌ ចំការមន ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ច្រាំងចំរេះ២ បាន ឱ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ នោះឈ្មោះអ៊ុង ចាន់សីហា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ខាងលើ ។
តាមការរៀបរាប់ពីក្រុមគ្រួសារ សពបានឱ្យដឹងថា ជារៀងរាល់ថ្ងៃជនរង គ្រោះតែងតែដឹកគោទៅលាងទឹកនៅ ស្រះចិញ្ចឹមត្រីមិនដែលមានបញ្ហាអ្វី នោះទេ លុះមកដល់ថ្ងៃកើតហេតុជន រងគ្រោះបានយកគោទៅលាងទឹកដូច រាល់ដង ស្រាប់តែបាត់មិនឃើញមកផ្ទះ ហើយឃើញតែគោដាច់កន្លុះដើរស៊ីស្មៅពាសវាលពាសកាល។ ពេលឃើញដូច្នេះ ធ្វើឱ្យឪពុកម្ដាយកើតការសង្ស័យក៏ពឹង បងប្អូនជីតខាងឱ្យជួយដើររកកូនប្រុស អស់រយៈពេលយ៉ាងយូរតែរកមិនឃើញ ទើបនឹកថា កូនប្រុសអាចលង់ទឹកស្រះនេះ ហើយក៏នាំគ្នាចុះរាវរកភ្លាម ។
ក្រុមគ្រួសារសពបានឱ្យដឹងទៀតថា ក្រោយពេលចុះរាវក្នុងបាតស្រះចិញ្ចឹម ត្រីនោះស្រាប់តែប្រទះឃើញជនរងគ្រោះ លង់ទឹកបាត់មាត់បាត់កទៅហើយ តែ ដោយមិនអស់ចិត្ដបងប្អូនក៏បានស្រង់ និងរលាក់យកទឹកចេញពីខ្លួន ហើយបាន នាំគ្នាដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតឱ្យគ្រូពេទ្យជួយក្រែងបានរស់តែត្រូវបាន គ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់ បាត់ហើយទើបដឹកយកមកផ្ទះវិញធ្វើ បុណ្យតាមប្រពៃណីទាំងសោកសង្រេង បំផុត ៕
ដោយ៖ អរុណរះ