សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីចំនួន៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាល ៖នៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីចំនួន៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

កម្មករ-កម្មការិនីរោងចក្រចំនួន៤ ដែលជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះគឺមកពីខេត្តកណ្ដាលចំនួន២រោងចក្រ មានកម្មករនិយោជិត ចំនួន៤,៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ រោងចក្រ មានកម្មករនិយោជិតចំនួន១,៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕ NKD

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print