ប្រជាពលរដ្ឋ ត្អូញត្អែថាផ្លូវចូលទៅកាន់ផ្ទះក្នុងភូមិរបស់ពួកគាត់ មានការលំបាកក្នុងការធ្វើដំណើរ ព្រមទាំងអត់មានអគ្គីសនីប្រើប្រាស់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានត្អូញត្អែថាផ្លូវចូលទៅកាន់ផ្ទះក្នុងភូមិរបស់ពួកគាត់ មានការលំបាកធ្វើដំណើរយ៉ាងខ្លាំង ដែលផ្លូវនោះមានចំនួនពីរខ្សែ គឺទី១ផ្លូវចូលទៅកាន់ដីឡូចំការតែ ទី២ផ្លូវទៅកាន់ផ្ទះសំណាក់ នេតឆ័រឡច់ ស្ថិតក្នុងភូមិចំការតែដូចគ្នា ។

IMG-20151130-WA0024

គាត់បានប្រាប់ឲ្យដឹងថា នៅពេលភ្លៀងធ្លាក់ម្តងៗ ផ្លូវនៅទីនោះមានសភាពរអិល ទឹកដក់ ជង្ហុកធំៗ ពេលខ្លះពួកគាត់ត្រូវធ្វើដំណើវាងផ្លូវ ទើបអាចទៅរួចបាន ចំណែកកូនៗរបស់ពួកគាត់ពេលធ្វើដំណើរទៅរៀនពិបាកក្នុងការធ្វើដំណើរ ។

លោកបានបន្តទៀតថា ក្រៅពីផ្លូវលំបាកហើយ ពួកគាត់នៅខ្វះអគ្គីសនីប្រើប្រាស់ទៀតផងសំរាប់ផ្លូវចូលទៅកាន់ដីឡូចំការតែ ដោយបច្ចុប្បន្នអគ្គិសនីតបណ្តាញទៅកាន់តែកន្លែង មានមនុស្សរស់នៅច្រើន មានផ្លូវស្រួល មានផ្ទះអ្នកធំនៅ ហើយបែជាមើលរំលង ពួកគាត់ចំនួន២០គ្រួសារ កំពុងរស់នៅទីងងឹត ដុតទៀន ដុតចង្កៀង បំភ្លឺទៅវិញ ហើយពួកគាត់បានសំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលដល់ពួកគាត់ផង ។

ពាក់ព័ន្ធក្នុងរឿងផ្លូវ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី លោក ម៉ៅ ធនារក្ស បានបកស្រាយក្នុងវេទិកាសាធារណៈថ្នាក់ខេត្តកាលពីថ្ងៃទី ១៦ ខែវិច្ឆិកានេះថា មិនមែនអាជ្ញាធរមើលមិនឃើញ ឬមិនជួយនោះទេផ្លូវនៅទីនោះ លោកបានដាក់ស្នើ ទៅក្រសួងច្រើនដងហើយ តែលោកមិនទាន់បានទទួលគម្រោងឲ្យធ្វើ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ផ្លូវនោះ លោកបានដាក់ស្នើរយៈពេល៣ឆ្នាំមកហើយ នៅក្នុងឆ្នាំ ២០១៥នេះ លោកក៏បានដាក់ស្នើទៅរួចរាល់ហើយដែរ រង់ចាំតែការសម្រេចពីក្រសួងតែប៉ុណ្ណោះ ដើម្បីអភិវឌ្ឍន៍។ ចំពោះផ្លូវដែលមិនទាន់បានទទួលគម្រោង អភិវឌ្ឍន៍នោះ លោកក៏បាន សូមអធ្យាស្រ័យពីប្រជាពលរដ្ឋវិញផងដែរ ព្រោះការអភិវឌ្ឍន៍ផ្លូវមិនមែន ស្នើភ្លាមបានទទួលភ្លាមនោះទេ គឺធ្វើនៅតាមតំបន់ជាអាទិភាពមុនសិន ទើបសម្រួលនៅតំបន់បន្ទាប់បន្សំជាក្រោយ ។

ពាក់ព័ន្ធទៅនឹងបណ្តាញអគ្គីសនី ត្រូវបានមន្ត្រីអគ្គីសនីឲ្យដឹងថា នឹងលើកគម្រោងអភិវឌ្ឍន៍នៅឆ្នាំ២០១៦ ខាងមុខនេះហើយ។ ហើយការអភិវឌ្ឍន៍បណ្តាញអគ្គីសនីនេះ មន្ត្រីអគ្គីសនីបញ្ជាក់ថា ត្រូវធ្វើឡើងតាម លំដាប់ពីធំទៅតូច ពោលគឺ រាប់ពីតំបន់ដែលមានមនុស្សច្រើន ទៅតំបន់មានមនុស្សតិច ដូចច្នេះកន្លែងមានមនុស្សតិច អគ្គីសនីនឹងទៅដល់ក្រោយគេ ៕

IMG-20151130-WA0026

IMG-20151130-WA0025

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print