ខេត្ដត្បូងឃ្មុំ ៖ ទេយ្យទាននិងទៀនព្រះវស្សាដ៏ថ្លៃថ្លា របស់លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាមនិងភរិយា ត្រូវបានលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនិងមន្ត្រីក្រោមឱវាទ យកទៅប្រគេនជូនវត្តចំនួន៤ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ការប្រគេនជូននូវទេយ្យទាននិងទានព្រះវស្សា ដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ណេង និងភរិយានេះធ្វើឡើង នៅរសៀលថ្ងៃទី ៨ខែកក្តដា ឆ្នាំ២០១៥ ដោយមានព្រះចៅអធិការវត្ដ គណៈកម្ម ការវត្ដ និងតាជីយាយជីចូលរួមជាច្រើន រូបទៀត ។
លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ក៏បានជម្រាបជូន ប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងជំរាប ជូនដល់ព្រះសង្ឃ តាជី យាយជី និងពុទ្ធ បរិស័ទចំណុះជើងវត្ដពីសំណាក់លោក ហ៊ុន ណេង ដោយមានខ្លឹមសារថា ខ្ញុំសូមសំណូមពរ ដល់លោកតា លោកយាយទាំងអស់ជួយ ផ្សព្វផ្សាយពន្យល់ណែនាំដល់កូនចៅ ក្រុមគ្រួសារ សាច់ញាតិឱ្យបានយល់ ច្បាស់អំពីគោលបំណងនិងកិច្ចខិតខំប្រឹងប្រែងធ្វើអំពើល្អរួមជាមួយនិងសិល្បៈនៃ ការចែករំលែករបស់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំ សំដៅជួយ សំរាលទុក្ខលំបាករបស់បងប្អូនប្រជាពល រដ្ឋនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា ចក្រកម្ពុជា ។
ចំពោះទេយ្យទានដែលប្រគេនជូនវត្តទាំង៤នៅថ្ងៃនេះរួមមាន វត្តគោកស្រុក វត្តដូនមាស វត្តថ្មី វត្តភ្នំបុត្រ ដោយក្នុង១វត្តទទួលបាន ទៀនវស្សា១គូ ប្រេង៣០លីត្រ ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ អង្ក៥០គីឡូក្រាម និងថវិការ២០មឺុនរៀល។ឧបត្ថម្ភប្រជាពលរដ្ឋ ២៨៣នាក់ ក្នុងម្នាក់ទទួលបានថវិការ១មឺុនរៀល។ សរុបថវិការទាំងអស់ស្មើរនិង៣,៦៣០០០រៀល(បីលានហុកសិបបីមឺុនរៀលនិងប្រាក់ដុល្លា៥៧៧$(ប្រាំរយចិតសិបប្រាំពីដុល្លាសហរដ្ឋអាមេរិច)៕វណ្ណះ