អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះឃាត់ខ្លួនជនជាតិវៀតណាមប្រុស-ស្រី១១នាក់នៅម្តុំផ្សារកណ្តាល

ចែករំលែក៖

ភ្នំពេញ : កំលាំងនគរបាលនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បើកប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ មានស្រី៦នាក់ទៀតហើយនៅក្នុងហាងកាហ្វេ និងខារ៉ាអូខេ ៣ទីតាំងកន្លែងក្បែរគ្នានៅម្តុំផ្សារកណ្តាលក្រោយពេលរកឃើញថា មិនមានលិខិតស្នាមចូលមករស់នៅក្នុងប្រទេសកម្ពុជា ។

ប្រតិបត្តិការធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ២០១៥ នៅតាមបណ្តោយ ផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១
ខណ្ឌដូនពេញ។

បើតាមប្រធាននាយកដ្ឋានសើុបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បាននិយាយថា
ជនជាតិវៀតណាមចំនួន១០នាក់ ត្រូវបាននាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ដើម្បីសាកសួរនិងរៀបចំបែបបទចាត់បញ្ជូនទៅកាន់ប្រទេសកំណើតវិញ ។

គួរបញ្ជាក់ថាចាប់ពីពាក់កណ្តាលឆ្នាំ២០១៤រហូតមកទល់និងពេលនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​បរទេស៤២សញ្ជាតិ ដែល​ចូលមក​រស់នៅ​កម្ពុជា គ្មាន​ច្បាប់​ត្រឹមត្រូវ បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​បាន​ជិត៣០០០នាក់ ។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនជាតិវៀតណាមប្រុសស្រីចំនួន១១នាក់ត្រូវបាននាំខ្លួនតាមរថយន្តសុីរែ៉នដឹកបញ្ជូនឆ្ពោះទៅកាន់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីសាកសួរ៕

20150708-165619.jpg

20150708-165623.jpg

20150708-165628.jpg

20150708-165636.jpg

...

20150708-165633.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print