ដឹកនាងចុងដើរលេងនាងដើមតាមទាន់ទាញទម្លាក់ពីលើម៉ូតូផ្អើលឈុល

ចែករំលែក៖

​ភ្នំពេញ ៖ មនុស្សម្នាជាច្រើនបាននាំគ្នាចោមរោមមើល ស្រ្ដី២នាក់ជាប្រពន្ធចុង និងប្រពន្ធដើម និងបុរសម្នាក់ជាប្ដីបានប្រតាយប្រតប់គ្នានៅកណ្ដាលផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍រាប់ម៉ោង ដោយអ្នកខ្លះមិនបានដឹងរឿងហេតុស្មានថា ជារឿងជម្លោះគ្រោះថ្នាក់ចរាចរណ៍ តែការពិតគឺជារឿង​ទំនាស់គ្នា ដែលបុរសម្នាក់ស្មាមួយមានអម្រែក២ ពោលគឺទំនាស់រវាងប្រពន្ធដើមនិងប្រពន្ធចុង។
​ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យស្ទះចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ខាងត្បូង​ក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គ្រាដែលស្រ្ដី២នាក់ប្រតាយប្រតប់គ្នា ហើយបន្ទាប់មកដោយសារតែស្ទះចរាចរណ៍ខ្លាំងពេក ទើបនគរបាលបុស្ដិ៍ទន្លេបាសាក់បានមក អន្តរាគមន៍ និងហៅមនុស្សទាំង៣នាក់ទៅកាន់ប៉ុស្ដិ៍នគរបាល ដើម្បីសួរនាំ។
​ប្រភពព័ត៌មានពីមន្រ្ដីនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានឲ្យដឹងថា បន្ទាប់ពីសួរនាំមនុស្សទាំង៣​នាក់​នេះរួចមក ទើបដឹងថា ករណីនេះគឺជារឿងទំនាស់ប្រពន្ធដើម និងប្រពន្ធចុង។
​មន្រ្ដីនគរបាលដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសជាប្ដីឈ្មោះឆិល សំណាង អាយុ៤៨ឆ្នាំ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនស្រាបៀរក្នុងស្រុកមួយ មានទីលំនៅភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ បានជិះម៉ូតូឌុបនាងប្រពន្ធចុងឈ្មោះ រិន ស្រីពៅ អាយុ២៣ឆ្នាំ ជានារីម៉ាស្សា ដើរលេង។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមន្ត្រីម្នាក់ឈ្មោះជ័យ ដាណេ អាយុ៤៧​ឆ្នាំ ជាប្រពន្ធដើមរបស់ឈ្មោះឆិល​សំណាង បានជិះម៉ូតូតាមទាន់ ក៏តាមស្ទាក់ពីមុខរួចចាប់​ទាញទម្លាក់នាងរិន ស្រីពៅ ជាប្រពន្ធចុងពីម៉ូតូ។ នៅពេលនោះ ធ្វើឲ្យបុរសស្មាមួយអម្រែក២ស្រឡាំង​កាំង ក៏ស្ទុះទៅឃាត់កុំឲ្យឈ្លោះគ្នា រហូតមនុស្សចោមរោមមើល និងធ្វើឲ្យកកស្ទះចរាចរណ៍ជិតមួយ​ម៉ោង។ បន្ទាប់មក បុរសជាប្ដី និងនាងជាប្រពន្ធដើម ចុងទាំង២ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើ​កិច្ចសន្យាកុំឲ្យបង្កជម្លោះតាមផ្លូវសាធារណៈ បង្កការស្ទះចរាចរណ៍បែបនេះទៀត ព្រមទាំងណែនាំ បុរសជាប្ដីបើចង់យកស្មាមួយទទួលអម្រែក២យ៉ាងណានោះ ត្រូវធ្វើយ៉ាងណាឲ្យមានភាពថ្លៃថ្នូរ ចេះបែង​ចែកភារៈជាប្ដីកុំឲ្យនាងទាំង២ឈ្លោះគ្នាតទៀត៕ស រស្មី

20150708-170452.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print