ខេត្ដពោធិ៍សាត់ ៖ ស្ដ្រីម្នាក់បានជាន់មីនផ្ទុះបណ្ដាលឱ្យរបួសធ្ងន់ ខណៈចូលរក កាច់ផ្កាព្រៃដើម្បីថ្វាយទេវតានៅថ្ងៃសីល ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យនៃប្រទេសថៃ។ ករណីស្ដ្រីរងគ្រោះជាន់មីនផ្ទុះរបួស ធ្ងន់ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៥ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុក វាលវែង ខេត្ដពោធិ៍សាត់ ។ បើតាមអ្នកភូមិឱ្យដឹងថា ស្ដ្រីរង គ្រោះឈ្មោះ ភាន សុភាព អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ។ បើតាមនគរបាលការពារវរព្រំដែន លេខ៨២៥ដែលឈរជើងនៅទីនោះបាន ឱ្យដឹងថា ស្ដ្រីរងគ្រោះបានរងរបួសសុះ សាច់ តែចំណុចដែលសំខាន់នៅភ្នែក និងជើងទាំងសងខាង ។ ប្រភពពីមន្ដ្រីដដែលមិនបានអះអាង ឱ្យដឹងនៅឡើយទេថា មីនដែលស្ដ្រីរង គ្រោះជាន់ផ្ទុះរបួសនេះជាប្រភេទមីនអ្វី ឡើយ ប៉ុន្ដែមិនមែនជាប្រភេទមីនតោន នោះទេ ដែលអាចសង្ស័យថាជាមីនកង្កែប សល់ពីសម័យសង្គ្រាម ។ ការសន្និដ្ឋាន បែបនេះព្រោះប្រសិនបើជាមីនប្រភេទ ខ្នាតធំ ម្ល៉េះស្ដ្រីរងគ្រោះអាចនឹងស្លាប់ សូម្បីបំណែកសាកសពក៏ត្រូវខ្ទេចគ្មាន សល់ដែរ ។ បើតាមនគរបាលមូលដ្ឋានឱ្យដឹងថា ស្ដ្រីរងគ្រោះគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ប៉ុន្ដែមិនសន្លប់នោះទេ ហើយពេលក្រុម គ្រួសារបញ្ជូនទៅសង្គ្រោះនោះស្ដ្រីរង គ្រោះនៅអាចនិយាយបាន ។ ដូច្នេះស្ដ្រី រងគ្រោះអាចឆ្លងផុតគ្រោះថ្នាក់នៅពេល ដែលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ ៕ ប៉ឹម ពិន
ស្ដ្រីម្នាក់ជាន់មីនផ្ទុះរបួសធ្ងន់ពេលដើររកបេះផ្កាព្រៃថ្វាយទេវតាថ្ងៃសីល
...