យន្តហោះក្រុមហ៊ុន AirAsia ធ្វើឲ្យមនុស្សជិត២០០នាក់លោះព្រលឹងគ្រប់គ្នា ពេលជិះពីបាងកកមកភ្នំពេញ ដោយជួបព្យុះតាមផ្លូវ! ប្រើពេល៤ម៉ោងទើបមកដល់ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Sam Henglong បានសសេរបង្ហោះថា ៖ ជិះយន្តហោះ​ បាងកក-ភ្នំពេញ​ រយះពេល​៤ម៉ោង#airasia FD604 20:30-9:40 (03/11/2018)ជិះចេញពី​ បាងកក​ 20:30 តែដល់ភ្នំពេញ​ ម៉ោង​ 00:30(12:30am)

ចង់សួរថា​ ក្រុមហ៊ុន​ AirAsia រាល់មុនការហោះហើរមានដែលព្យាករណ៏​ អាកាសធាតុអត់​??

   លោកបានបន្តថា ៖ បើមានប្រាកដជាដឹងថានៅភ្នំពេញ​ នឹងមានព្យុះភ្លៀងម៉ោងប៉ុម្មាន​ ហើយត្រូវអត់​ តែម្សិល​មិញគឺ​ flight ត្រូវមកដល់ម៉ោង​09:30តែក្នុងពេលកំពុងហោះហើរ​ បែរជាមានខ្យល់ភ្លៀងខ្លាំង​ ដែរធ្វើឲ្យយន្ត​ហោះសំយ៉ុងក្បាលចុះក្រោម​ រួមជាមួយការ​ រលាក់ដូចជិះរទេះគោ​ ហើយពេលនោះភ្លាមក៏មានការហោះឡើងទៅលើវិញយ៉ាងលឿន​ តែពេលឡើងនឹងដូចកំពុងអង្កុយលើកៅអីម៉ាស្សារចឹង​ (យល់អារម្មណ៏អ្នកជិះក្នុងនឹងអត់​ ទាំងដែលទើបមើលពត័មានទាក់ទងនឹងការធ្លាក់យន្តហោះមិនដល់មួយអាទិត្យផងរួមជាមួយនឹងការមើល​video​ វាស្រដៀងម៉ងហា)។ 

  Sam henglong បានបញ្ជាក់ថា៖ ចុងក្រោយត្រូវទៅចតនៅ​ siem reap international airport វិញ​ landing ហើយអត់អោយចុះទៀត​ នៅចាំឡើងចង់ 2h. ហើយត្រូវបានគេ (AirAsia company) បង្ខំឲជិះមកភ្នំពេញវិញទៀត​ ទាំងដែលអារម្មណ៏​ passengers ទាំងអស់លែងនៅក្នុងខ្លួន​ហើយ​ ហើយរឿងដែលហួសចិត្តជាងនឹងទៀត​ flight attendant អត់មាន​ calm down passengers អីទេ​ អត់មានប្រកាសប្រាប់អីបន្តិចម៉ង​ ទាំងយើង​ ទាំងគេពីណាចង់បន្តជិះទៀត​ ?

  គាត់ចង់បង្កើតជាសំនួរ​ថា៖  បើមានការព្យាករណ៏ហេតុអីមិន​ delay flight កន្លះម៉ោង ឬ1ម៉ោងទៅ​  ជីវិតមនុស្ស​ 100ជាងជិត​200នាក់នៅលើនឹង​ ហេតុអីក៏លេងសើចម៉្លេះ​ ហើយមានបញ្ហាចឹងហើយដូចអត់ឃើញមានការសុំទោសពីក្រុមហ៊ុនអីសោះ​ ស្ងាត់ជ្រៀបដូចអត់មានរឿងអីកើតឡើង ៕ #airasia #FD604  

...

ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print