ហង្ស សុវណ្ណារិទ្ធិ ជួប ព្រាប សុវត្ថិ កក្រើកឆាកតន្ត្រីចុងសប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានការគាំទ្រខ្លាំងក្នុងបទ”ជើងមេឃពណ៌ខ្មៅ” តារាចម្រៀងប្រុស ហង្ស សុវណ្ណារិទ្ធិ ហក់ចាប់បានការងារច្រៀងតាមឆាកតន្ត្រីធំៗជាច្រើន។ កាលពីថ្ងៃទីអាទិត្យទី០៤ខែវិច្ឆិកា តារាចម្រៀងរូបនេះក៏បានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រីទ្រង់ទ្រាយធំរបស់ភេសជ្ជៈមួយដែលប្រមូលផ្តុំដោយតារាល្បីឈ្មោះនៅក្នុងស្រុកពិសេសគឺតារាចម្រៀងព្រាប សុវត្ថិ។
​តារាចម្រៀងឯករាជ ហង្ស សុវណ្ណារិទ្ធិ បានប្រឹងប្រែងខ្លាំងការផលិតបទចម្រៀងខ្លួនឯងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលដែលទទួលបានតារាចម្រៀងរូបនេះទទួលបានឱកាសច្រើនពីផលិតករ ពិសេសក្នុងកម្មវិធីប្រគំតន្ត្រីតូចធំរបស់ទូរទស្សន៍នានាសម្រាប់ចុងសប្តាហ៍ និងកម្មវិធីតន្ត្រីនៅតាមបណ្តាខេត្តនានាជាច្រើន។ តារាចម្រៀងដែលមានប្រវត្តិតស៊ូក្នុងឆាកជីវិតរូបនេះលើកឡើងថា លោកពិតជាសប្បាយចិត្តខ្លាំងគ្រាដែលការខិតខំប្រឹងប្រែងរបស់លោកទទួលបានផ្លែផ្កាច្រើន និងមានឱកាសជួបជាមួយតារារៀបច្បងល្បីៗផងដែរ។ តារាចម្រៀងរូបនេះសរសើរលោកព្រាប សុវត្តិខ្លាំងអំពីសមត្ថភាព និងអត្តចរិករួសរាយរាក់ទាក់ចំពោះលោក និងសិល្បករដទៃ គួរឲ្យយកគំរូតាម។ តារារូបនេះលើកឡើងដែរថា រដូវក្តៅខាងមុខនេះលោកក៏ទទួលបានការងារថ្មីៗបន្តបន្ទាប់។
​គួរបញ្ជាក់ដែរថា តារាចម្រៀង ហង្ស សុវណ្ណារិទ្ធិ បានធ្វើឲ្យទស្សនិកជនស្គាល់ច្រើនតាមរយៈស្នាដៃចម្រៀងផ្ទាល់ខ្លួនជាច្រើនដែលោកខិតខំផលិត ពិសេសការចេញថតMVថ្មីៗគួរជាទីចាប់អារម្មណ៍ដូចជាបទ”សំបុក្រឥតបា” និងបទ”ជើងមេឃពណ៌ខ្មៅ”ជាដើមដែលសុទ្ធសឹងជាបទចម្រៀងឆ្លុះបញ្ចាំងទាំងរឿងរ៉ាវជីវិតកម្សត់ផ្ទាល់ខ្លួន និងរឿងរ៉ាវស្នេហាផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print